សម្តេចប៉ាប Leo XIV អំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្គាហ្សា
សម្តេចប៉ាប Leo XIV អំពាវនាវឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ហ្គាហ្សា
ថ្ងៃព្រហស្បតិ៍, 18:22, 22/05/2025
VOV5
(VOVWORLD) - នៅថ្ងៃទី ២១ ខែឧសភា ថ្លែងនៅក្នុងជំនួបសវនការប្រចាំសប្តាហ៍នៅទីលាន St. Peter's សម្តេចប៉ាប Leo XIV បានអំពាវនាវឱ្យអ៊ីស្រាអែលអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសម្តេចប៉ាប ស្ថានភាពនៅតំបន់ហ្គាហ្សាកាន់តែសោកសៅនិងគួរឲ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។
គំនរបាក់បែកនៅតំបន់ហ្គាហ្សា។ រូបថត៖ រ៉យទ័រ
សម្តេចប៉ាប Leo XIV បាននិយាយម្តងហើយម្តងទៀតអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ក្នុងសប្តាហ៍ដំបូងបន្ទាប់ពីឡើងកាន់តំណែង។ នៅក្នុងសារដំបូងរបស់លោកនៅថ្ងៃទី ១១ ខែឧសភា សម្តេចប៉ាបក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ដែលត្រូវបានឃុំខ្លួនដោយចលនាអ៊ីស្លាមហាម៉ាស៕