ព័ត៍មាន

សម្តេចប៉ាប Leo XIV សង្ឃឹមថានឹងបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន

សម្តេចប៉ាប Leo XIV សង្ឃឹមថានឹងបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន

(VOVWORLD) - សម្តេចប៉ាប Leo XIV កាលពីថ្ងៃទី ១៨ ឧសភា មានជំនួបសវនការដាច់ដោយឡែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ នេះគឺជាជំនួបសវនការលើកដំបូងរបស់សម្តេចប៉ាប Leo ក្នុងនាមជាប្រមុខព្រះសហគមន៍កាតូលិក។

លោកប្រធានាធិបតី Zelensky ជាមេដឹកនាំពិភពលោកម្នាក់ដែលចូលរួមក្នុងពិធីឡើងគ្រងរាជ្យរបស់សម្តេចប៉ាប។ ក្នុងជំនួបសវនការ សម្តេចប៉ាបបានបង្ហាញក្តីសង្ឃឹមសម្រាប់ការបញ្ឈប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចប៉ាបបានសង្កត់ធ្ងន់ថា៖ “ការចរចាដើម្បីសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង បានកើតឡើងហើយ”។

នៅថ្ងៃដដែល ក្នុងដំណើរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់ លោកប្រធានាធិបតី Zelensky បានជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសន្ទនាតាមទូរស័ព្ទនាពេលខាងមុខរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump ដែលគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី ១៩ ឧសភា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.