ព័ត៍មាន

សមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រឥណ្ឌា

សមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រឥណ្ឌា

(VOVworld) - នាថ្ងៃទី១៨ មិនា ទីក្រុង New Delhi បាន ប្រារព្ធសិក្ខាសាលាអន្តរជាតិស្ដីអំពីបញ្ហាភូមិសាស្ត្រ នយោបាយដែលកំពុងងើបឡើងនៅសមុទ្រឥណ្ឌា ដោយមានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ ​ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌានិងប្រទេសដទៃទៀត។

ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ Huy Bình-Đăng Chính/Vietnam+)

(VOVworld) - នាថ្ងៃទី១៨ មិនា ទីក្រុង New Delhi បានប្រារព្ធសិក្ខាសាលាអន្តរជាតិ
ស្ដីអំពីបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងងើបឡើងនៅសមុទ្រឥណ្ឌាដោយ
មានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ ​ឯកអគ្គរដ្ឋទូតរបស់ឥណ្ឌានិងប្រទេស
ដទៃទៀត។ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ Baladas Ghoshal ដែលជាអ្នកប្រាជ្ញល្បី
ឈ្មោះនៃសមាគមស្រាវជ្រាវសមុទ្រឥណ្ឌា (SIOS) បានចាត់ទុកថា សមុទ្រខាងកើត
កំពុងលេចឡើងដូចជាចំណុចក្ដៅសំខាន់មួយ មិនត្រឹមតែទាក់ ទិនដល់ប្រទេស
នានាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅខាងក្រៅតំបន់ទៀតផង នៅពេលចិនកំពុង
ដំណើរការអំពើសាងសង់និងដាក់ពង្រាយយោធានៅតំបន់ សមុទ្រនេះ។ឧត្តមសេ
នីយ៍ត្រីកងទ័ពជើងទឹកឥណ្ឌាលោក O P Sharma បានដក ស្រង់ច្បាប់អន្តរជាតិ
ដើម្បីបញ្ជាក់ថា ការដែលចិនប្រកាសអំពីអធិបតេយ្យភាព ចំពោះតំបន់ភាគច្រើន
នៅសមុទ្រខាងកើតគឺមិនត្រឹមត្រូវតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអ.ស.បស្ដីអំពី
ច្បាប់សមុទ្រ១៩៨២ (UNCLOS) ដែលចិនក៏ជាសមាជិក ដែរ។ក្នុងបទសន្ទរកថា
របស់ខ្លួន លោក Vo Xuan Vinh នៃវិទ្យាស្ថានស្រាវជ្រាវ អាស៊ីអាគ្នេយ៍ (ISAS) ចំណុះសភាបណ្ឌិតវិទ្យាសាស្ត្រសង្គមវៀតណាមបាន ថ្កោលទោសអំពើដោយ
ឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត ហើយអះអាង នូវអធិបតេយ្យភាព
ដ៏ស្របច្បាប់របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.