ព័ត៍មាន

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ នឹងបើកនាព្រឹកថ្ងៃទី ២០ តុលា

(VOVWORLD) - នៅវេលាម៉ោង ៩៖០០ ព្រឹក ថ្ងៃទី ២០ តុលា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា (ទីក្រុងហាណូយ) បានប្រារព្ធសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥។

ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី១៥ (រូបថត៖ quochoi.vn)

ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី ១៥ នាពេលកន្លងមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គណៈកម្មាធិ ការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម រដ្ឋាភិបាល តុលាការប្រជាជនកំពូល អយ្យការប្រជាជនកំពូល អគ្គលេខាធិការដ្ឋសភា ក្រុមប្រឹក្សាជនជាតិ គណៈកម្មាធិការរដ្ឋសភា គណៈប្រតិភូរដ្ឋសភា សមាជិកសមាជិការសភា ស្ថាប័នពាក់ព័ន្ធនានា បានដាក់ជូនស្ថាប័នរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ។ សម្រាប់ការពិចារណា និងការសម្រេចចិត្តក្នុងសម័យប្រជុំនេះ។

មុនពេលបើកសម័យប្រជុំ នាវេលាម៉ោង ៧:១៥នាទីព្រឹក ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម និងសមាជិកសមាជិការសភានឹងដាក់កម្រងផ្កា និងចូលប្រាំង្គគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ។

នៅវេលាម៉ោង ៨:០០ ព្រឹក រដ្ឋសភាបានបើកកិច្ចប្រជុំត្រៀម។ នៅក្នុងកិច្ចប្រជុំនេះ សមាជិកសមាជិការសភាបានស្តាប់របាយការណ៍ស្តីពីការទទួលយក បកស្រាយ និងពិនិត្យឡើងវិញនូវរបៀបវារៈ នៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី១៥។ បន្ទាប់មក រដ្ឋសភាបានពិភាក្សា និងបោះឆ្នោតអនុម័តរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី១៥។

នៅវេលាម៉ោង៩៖០០នាទីព្រឹក រដ្ឋសភាបានបើកសម័យប្រជុំរដ្ឋសភាលើក ទី១០ នីតិកាលទី១៥ នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា។ សម័យ បើកត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម (VTV) និងផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម  (VOV1)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.