ព័ត៍មាន

សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា

សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ នឹងបើកនាថ្ងៃទី៦ ខែមេសា

(VOVWORLD) - នៅក្នុងសម័យប្រជុំលើកទី ៥៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី២ ខែមីនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្ដល់យោបល់ជាលើកទី២ លើការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី១៦។

ទិដ្ឋភាពនៅសម័យប្រជុំលើកទី៥៥។ (រូបថត៖ VOV)

យោងតាមលោក ឡេ ក្វាងម៉ាញ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា និងជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា សម័យប្រជុំនេះគ្រោងនឹងបើកនាព្រឹកថ្ងៃទី៦ ខែមេសា និងបិទនាថ្ងៃទី២៥ ខែមេសា។ នេះគឺជាសម័យប្រជុំដ៏សំខាន់ពិសេស ដែលរដ្ឋសភាថ្មីនឹងសម្រេចលើការងាររៀបចំក្បាលម៉ាស៊ីន បុគ្គលិកជាន់ខ្ពស់ ការងារនីតិបញ្ញត្តិ និងបញ្ហាសេដ្ឋកិច្ចសង្គមនានាផងដែរ។

សម័យប្រជុំនេះត្រូវបានបែងចែកជាពីរវគ្គ៖ វគ្គទី១ (ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែមេសា) ផ្តោតលើការងារបុគ្គលិក និងការពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន។ ក្នុងវគ្គទី២ (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមេសា) រដ្ឋសភានឹងពិភាក្សា និងបោះឆ្នោតលើច្បាប់ និងសេចក្តីសម្រេចចិត្តទាក់ទឹងនឹងសេដ្ឋកិច្ចសង្គម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.