ព័ត៍មាន

សន្និសីទគណះកម្មាធិកាសម្របសម្រួលរួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍

សន្និសីទគណះកម្មាធិកាសម្របសម្រួលរួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍

VOVworld- នាព្រឹកថ្ងៃទី១១ធ្នូ នៅខេត្ត Champasak ប្រទេសឡាវ សន្និសីទគណះកម្មាធិកាសម្របសម្រួល រួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព

VOVworld- នាព្រឹកថ្ងៃទី១១ធ្នូ នៅខេត្ត Champasak ប្រទេសឡាវ សន្និសីទគណះ
កម្មាធិការសម្របសម្រួលរួមលើកទី១០នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ
និងវៀតណាម ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងផែនការ
និងវិនិយោគឡាវ និងជាប្រធានគណះកម្មាធិកាសម្របសម្រួលរួមឡាវSomdy
Duong រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមនិងជាប្រធានគណះ
កម្មាធិកាសម្របសម្រួលរួមវៀតណាម Bui Quang Vinh ព្រមទាំង រដ្ឋមន្រ្តីជាន់ខ្ពស់
ក្រសួងពាណិជ្ជកម្មកម្ពុជា ប្រធានគណះកម្មាធិកាសម្របសម្រួលរួមកម្ពុជា
ឯកឧត្តមស៊ុនចាន់ថុល ។

        រដ្ឋមន្ត្រីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នទាក់ទិននានានិង រដ្ឋអំណាចតំបន់ដែលបានចូលរួមយ៉ាងសកម្មនិងនាំមកនូវជោគជ័យនៃសន្និសីទ
ថ្នាក់ឯកទេស(SOM)។ រដ្ឋមន្រ្តីទាំងអស់បានធ្វើការប្រមូលផ្តុំត្រួតពិនិត្យនិង
វាយតម្លៃការរៀបចំអនុវត្ត សេចក្តីប្រកាសរួមរបស់សន្និសីទជាន់ខ្ពស់ CLV លើក
ទី៨ នាខែវិច្ឆិកា ឆ្នាំ២០១៤ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ជាពិសេសគឺដំណើរ
ការអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម តំបន់ត្រីកោណអភិវឌ្ឍន៍
ដំណាក់កាល២០១០ដល់២០២០ ការអនុវត្តអនុស្សារណះយោគយល់គ្នា(MOU) ស្តីពីគោលនយោបាយទាក់ទាញវិនិយោគ របស់តំបន់ត្រីកោណអភិវឌ្ឍន៍ និងពិភាគ្សាអំពី ទិសដៅសហប្រតិបត្តិការក្នុងរយះពេល ខាងមុខ។ សន្និសីទក៏ប្រមូលផ្តុំពិភាគ្សាអំពីការ ចលនាប្រភពទុនពីសំណាក់ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងឯកជន ដើម្បីចូលរួមក្នុង ផែនការនិងគំរោងការក្នុងក្របខ័ណ្ឌ សហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍នេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.