ព័ត៍មាន

សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលប្រចាំខែឧសភា៖ អនុវត្តន៍​យ៉ាងម៉ឺងម៉ាត់ក្នុងការកាត់បន្ថយនិងកែ​សម្រួលនីតិវិធីរដ្ឋបាល

សន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលប្រចាំខែឧសភា៖ អនុវត្តន៍​យ៉ាងម៉ឺងម៉ាត់ក្នុងការកាត់បន្ថយនិងកែ​សម្រួលនីតិវិធីរដ្ឋបាល

(VOVWORLD) - នារសៀលថ្ងៃទី៤ មិថុនា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មានរដ្ឋាភិបាលប្រចាំខែឧសភា។ បញ្ហាមួយដែលត្រូវបានយកចិត្តទុកដាក់នៅក្នុងសន្និសីទសារព័ត៌មាន គឺលទ្ធផលនៃការកាត់បន្ថយនីតិវិធីរដ្ឋបាលនាពេលកន្លងទៅ។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VOV

សន្និសីទសារព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ក្រសួង ផ្នែក និងមូលដ្ឋាននានាបានកាត់បន្ថយនិងកែសម្រួលនីតិវិធីជាង ១៥០ ទាក់ទងនឹងលក្ខខណ្ឌធ្វើអាជីវកម្ម ធ្វើវិមជ្ឈការនីតិវិធីរដ្ឋបាល កែសម្រួលនីតិវិធីរដ្ឋបាលនិងឯកសារសម្រាប់ប្រជាពលរដ្ឋ ទាក់ទងនឹងការគ្រប់គ្រងប្រជាជន។

នាពេលខាងមុខ ក្រសួង ផ្នែក និងមូលដ្ឋាននានានឹងបន្តយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីកាត់បន្ថយនិងកែសម្រួលនីតិវិធីរដ្ឋបាលទក់ទងនឹងសកម្មភាពផលិតកម្មនិងអាជីវកម្ម ដើម្បីធានាឲ្យសម្រេចបានគោលដៅក្នុងឆ្នាំនេះ។ ក្នុងនោះ ត្រូវខិតខំសម្រេចបាន ១០០% នៃបែបបទរដ្ឋបាលផ្ទៃក្នុង រវាងបណ្តាស្ថាប័នរដ្ឋ និងនៅក្នុងស្ថាប័នរដ្ឋនីមួយៗ ស្របតាមការអនុវត្តការបង្រួមនិងរៀបចំកម្បាល់ម៉ាស៊ីនដឹកនាំ ធានាឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.