ព័ត៍មាន

សន្និសីទសន្តិសុខទីក្រុងមុយនិច ប្រកាសរបាយការណ៍សន្តិសុខប្រចាំឆ្នាំ

សន្និសីទសន្តិសុខទីក្រុងមុយនិច ប្រកាសរបាយការណ៍សន្តិសុខប្រចាំឆ្នាំ

(VOVWORLD) - គណៈកម្មការរៀបចំសន្និសីទសន្តិសុខទីក្រុងមុយនិច (MSC) កាលពីថ្ងៃទី ៩ ខែកុម្ភៈ បានប្រកាសរបាយការណ៍សន្តិសុខទីក្រុងមុយនិចឆ្នាំ ២០២៦ ដែលលើកឡើងពីការវិវឌ្ឍ និងនិន្នាការលេចធ្លោជាច្រើននៅក្នុងបរិយាកាសសន្តិសុខ និងនយោបាយសកលនាបច្ចុប្បន្ន។

សន្និសីទសារព័ត៌មានស្តីពីរបាយការណ៍សន្តិសុខទីក្រុងមុយនិចឆ្នាំ ២០២៦។ រូបថត៖ Thu Hang/TTXVN 

របាយការណ៍នេះបានកត់សម្គាល់ថា គោលនយោបាយ និងវិធីសាស្រ្តជាច្រើនរបស់មហាអំណាច រួមទាំងសហរដ្ឋអាមេរិក កំពុងមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើប្រព័ន្ធស្ថាប័ន និងសណ្តាប់ធ្នាប់អន្តរជាតិនាបច្ចុប្បន្ន។ ឯកសារបានបង្ហាញថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមេដឹកនាំម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការកែសម្រួលបទបញ្ញត្តិ និងរចនាសម្ព័ន្ធសហប្រតិបត្តិការអន្តរជាតិ នាពេលកន្លងទៅ។

 របាយការណ៍នេះត្រូវបាននាំចេញមុននឹង MSC ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣-១៥ ខែកុម្ភៈ នៅទីក្រុងមុយនិច រដ្ឋបាវ៉ារៀ។ សន្និសីទនេះត្រូវបានរំពឹងថា នឹងមានការចូលរួមពីមេដឹកនាំពិភពលោកប្រហែល ៦៥ រូប រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ និងអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ចំនួន ១០០រូប។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ត្រូវបានរំពឹងថានឹងចូលរួមក្នុងសន្និសីទនេះដែរ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.