ព័ត៍មាន

ស៊ុយអែតប្រគល់ជូនវៀតណាមនូវភាពយន្តឯកសារដែលមិនធ្លាប់ប្រកាសអំពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥

ស៊ុយអែតប្រគល់ជូនវៀតណាមនូវភាពយន្តឯកសារដែលមិនធ្លាប់ប្រកាសអំពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥

(VOVWORLD) - នាថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ ក្នុងឱកាសអបអរសាទរទិវារំដោះភាគខាងត្បូង ថ្ងៃទី ៣០ មេសា និងការបង្រួបបង្រួមប្រទេសជាតិ ស្ថានទូតស៊ុយអែតប្រចាំនៅ វៀតណាម រួមជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីប្រគល់ជូន ខ្សែភាព យន្តឯកសារជ័យជំនះរបស់វៀតណាម (Victory Vietnam)។

ឈុតភាពយន្តដកស្រង់ចេញពីភាពយន្តឯកសារ "ជ័យជំនះរបស់វៀតណាម" បង្ហាញជូនវៀតណាមដោយស៊ុយអែត (ប្រភព៖ VOV1)

ខ្សែភាពយន្តនេះមានរយៈពេលជិតកន្លះម៉ោង កត់ត្រាព្រឹត្តិការណ៍សំខាន់ៗនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅប្រទេសស៊ុយអែត ដោយបង្ហាញពីស្មារតីប្រកៀកស្មាគ្នារវាងកងកម្លាំងស្រឡាញ់សន្តិភាពរបស់ពិភពលោកជាមួយប្រជាជនវៀតណាម។ ក្នុងសារជាវីដេអូដែលបានផ្ញើទៅកាន់ព្រឹត្តិការណ៍នេះ អ្នកដឹកនាំរឿង Bo Öhlén បានចែករំលែកថា៖ “ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ គឺជាថ្ងៃដ៏មានអត្ថន័យសម្រាប់វៀតណាម ប៉ុន្តែនេះក៏ជាថ្ងៃដ៏សំខាន់ជាពិសេសសម្រាប់យុវជនស៊ុយអែតរាប់ម៉ឺននាក់ ដែលបានចំណាយពេលជាងមួយទសវត្សរ៍ដើម្បីគាំទ្រការតស៊ូ របស់ប្រជាជនវៀតណាម។ នៅក្នុងប៉ុន្មានថ្ងៃនោះ ខ្ញុំបានធ្វើការជាអ្នកកាន់កាមេរ៉ានៅទូរទស្សន៍ស៊ុយអែត ហើយនៅថ្ងៃជ័យជំនះ ខ្ញុំបានយកកាមេរ៉ាមកជាមួយខ្ញុំ រួមជាមួយនឹងសហការីផ្សេងទៀត ដើម្បីថតពេលដែលអ្នកគាំទ្រវៀតណាមនៅទីក្រុង Stockholm បានដើរតាមផ្លូវដោយឯកឯង ដោយភាពរីករាយ និងក្តីសោមនស្សន៍”។

លោក Oscar Staffas Edström - ប្រធាននាយកដ្ឋានពាណិជ្ជកម្ម និងផ្សព្វផ្សាយនៃស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម បង្ហាញសេចក្តីសម្រេចចិត្តប្រគល់ជូនភាពយន្ត ដល់លោកស្រី Le Thi Ha នាយិកាវិទ្យាស្ថានភាពយន្តវៀតណាម (ប្រភព៖ ស្ថានទូតស៊ុយអែតប្រចាំនៅវៀតណាម)

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Le Thi Ha នាយិការវិទ្យាស្ថានភាពយន្តវៀតណាមបានចែករំលែកថា ភាពយន្តមិនត្រឹមតែជាឯកសារប្រវត្តិ សាស្ត្រដ៏មានតម្លៃប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាច្បាស់លាស់នៃសាមគ្គីភាពអន្តរជាតិ និងតម្លៃរួមដែលប្រជាជនស្រឡាញ់សន្តិភាពរួមគ្នាឆ្ពោះទៅរក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.