ព័ត៍មាន

ស្វីសចង់ពន្លឿនការចរចា FTA ជាមួយវៀតណាម

ស្វីសចង់ពន្លឿនការចរចា FTA ជាមួយវៀតណាម

(VOVWORLD) - នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ដោយសមាគមអ្នកកាសែតបរទេសនៅប្រទេសស្វីស និងLiechtenstein APES) រៀបចំឡើងនៅរដ្ឋធានីប៊ែន នាថ្ងៃទី ៣ ខែវិច្ឆិកា) ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter បាននិយាយថា លោកស្រីទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសសមាជិកសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) (រួមមាន អ៊ីស្លង់ លីចថេនស្តាញ ន័រវែស និងស្វីស) និងវៀតណាម។

ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ចូលរួមព្រឹត្តិការណ៍ APES។ រូបថត៖ Anh Hien/TTXVN

លោកស្រីប្រធានាធិបតី Karin Keller-Sutter បានចែករំលែកពីជំនួបពិភាក្សារបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជីញ កាលពីដើមឆ្នាំនេះ នៅទីក្រុងដាវ៉ូស។ ប្រទេសស្វីសចង់ពន្លឿនដំណើរការចរចា។ អ្វីៗកំពុងរីកចម្រើន ហើយកិច្ចព្រមព្រៀងមួយនឹងផ្តល់អត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកស្រី Karin Keller-Sutter ក៏បានមានប្រសាសន៍ផងដែរថា ប្រទេសស្វីសកំពុងជំរុញការនាំចេញរបស់ខ្លួនដោយកំណត់គោលដៅទីផ្សារថ្មីៗ ហើយប្រទេសនេះកំពុងខិតខំចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ និងធ្វើទំនើបកម្មកិច្ចព្រមព្រៀងដែលមានស្រាប់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.