ព័ត៍មាន

តាំងបង្ហាញឯកសារស្ដីពី Hoang Sa – Truong Sa នៅស្រុកព្រំដែន Ngoc Hoi ខេត្ត Kon Tum

តាំងបង្ហាញឯកសារស្ដីពី Hoang Sa – Truong Sa នៅស្រុកព្រំដែន Ngoc Hoi ខេត្ត Kon Tum

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ តុលា នៅទីរួមខេត្ត Plei Kan ស្រុក Ngoc Hoi ខេត្ត Kon Tum បានប្រារព្ធឡើងពិព័រណ៍ផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa – Truong Sa របស់វៀតណាម-រាល់ភស្តុតាងខាងប្រវត្តិសាស្ត្រនិងគតិយុត្ត”។

 (រូបថត៖ Hong Diep/TTXVN)


តំណាងនិងប្រជាពលរដ្ឋរាប់រយនាក់នៅស្រុកព្រំដែន Ngoc Hoi បានទស្សនា ស្ដាប់ការឧទ្ទេសនាមអំពីឯកសារបុរាណបោះពុម្ភលើឈើនៃរជ្ជកាល Nguyen  ផែនទីនិងរូបថតជាច្រើនដែលបញ្ជាក់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ លោក Nguyen Van Hung ទស្សនិកជន មួយរូបបានឲ្យដឹងថា៖

        “នេះជាការងារចាំបាច់ដើម្បីឃោសនា អប់រំសំរាប់ប្រជាជនគ្រប់រូប យល់ ច្បាស់ថែមទៀតអំពីអធិបតេយ្យភាពរបស់វៀតណាម។ តាមរយៈពិព័រណ៍នេះ យើងខ្ញុំក៏យល់ថា ខ្លួនត្រូវលើកកំពស់ការទទួលខុសត្រូវ សកម្មរៀនសូត្រ ស្រាវ ជ្រាវដើម្បីលើកកំពស់ចំណេះដឹង រួមចំណែកការពាររឹងមាំ កោះសមុទ្រមាតុ ប្រទេស”៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.