ព័ត៍មាន

ថែទាំដល់ជនមានគុណូបការៈចំពោះប្រទេសជាតិ

ថែទាំដល់ជនមានគុណូបការៈចំពោះប្រទេសជាតិ

(VOVWORLD) - រំលឹកខួបអនុស្សាវរីយ៍លើកទី ៧៨ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៥) នាថ្ងៃទី ២១ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានដឹកនាំគណៈប្រតិភូអញ្ជើញចុះរសុខទុក្ខនិងជូនអំណោយដល់យុទ្ធជនពិការ សាច់ញាតិរបស់យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍ ដែលកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលថែទាំជនមានគុណូបការៈ Sam Son (ចំណុះក្រសួងមហាផ្ទៃ) មជ្ឈមណ្ឌលថែទាំចិញ្ចឹមបីបាច់ជនមានគុណូបការៈនៅខេត្ត Thanh Hoa។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស រដ្ឋ និងរដ្ឋាភិបាលតែងតែចំណាយប្រភពធនធានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការថែទាំទាំងខាងសំភារៈនិងខាងស្មារតីសម្រាប់យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងប្រជាជនដែលមានគុណូបការៈចំពោះបដិវត្តន៍។

នាថ្ងៃដដែល អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ជនដែលមានគុណូបការៈនៅទីក្រុងហាណូយនិងទីក្រុង Hai Phong។ នៅទីក្រុងហាណូយ លោក Tran Quang Phuong បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយជូនលោកស្រី Pham Thi Minh Dan ភរិយារបស់យុទ្ធជនពលី Nguyen Minh Tien (កើតនៅឆ្នាំ ១៩៤១ ពលីជីវិតនៅឆ្នាំ ១៩៧៥ ក្នុងយុទ្ធនាការរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ)។ មុននោះ នៅទីក្រុង Hai Phong អនុប្រធានរដ្ឋសភា លោក Tran Quang Phuong បានទៅសួរសុខទុក្ខ និងជូនអំណោយដល់លោកស្រី Nguyen Thi Bon ភរិយារបស់យុទ្ធជនពលី Nguyen Thanh Binh (កើតឆ្នាំ ១៩៤២ ពលីជីវិតនៅ ឆ្នាំ ១៩៧៩ នៅសមរភូមិព្រំដែនភាគនិរតី)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.