ព័ត៍មាន

“ថៃង្វៀន៖ មជ្ឈមណ្ឌលសម្រាប់ការតភ្ជាប់ – ស្ថាបនាវិបុលភាព”

“ថៃង្វៀន៖ មជ្ឈមណ្ឌលសម្រាប់ការតភ្ជាប់ – ស្ថាបនាវិបុលភាព”

(VOVWORLD) - នាថ្ងៃទី ៥ ខែមករា ខេត្ត ថៃង្វៀនបានរៀបចំសន្និសីទពន្លឿនការវិនិយោគ ឆ្នាំ ២០២៦ ដោយមានប្រធានបទ “ថៃង្វៀន៖ មជ្ឈមណ្ឌលសម្រាប់ការតភ្ជាប់ – ស្ថាបនាវិបុលភាព”។

ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រ ប៊ិញ ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ (រូបថត៖ VOV-ភាគឦសាន)

បច្ចុប្បន្ន ខេត្តថៃង្វៀនមានគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ២៣៤ គំរោង ដែលមានដើមទុនសរុប ១១,៥ ពាន់លានដុល្លារអាមេរិក។ ជាពិសេស ខេត្តកំពុងនាំមុខគេ ក្នុងការនាំចេញហួសកម្រិត ជាមួយនឹងដើមទុនជាង ១០ ពាន់លានដុល្លារអាមេរិក។ នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ថៃង្វៀនក្នុងការសម្រេចគោលដៅរបស់ខ្លួន ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មទំនើបនៅតំបន់ទំនាបកណ្តាលភាគខាងជើង និងតំបន់ព្រៃភ្នំ។ នៅក្នុងសន្និសីទនេះ ខេត្ត ថៃង្វៀន បានផ្តល់វិញ្ញាបនបត្រចុះបញ្ជីវិនិយោគ និងការប្តេជ្ញាចិត្តពង្រីកការវិនិយោគដល់គម្រោងចំនួន ៣១ ដែលមានទឹកប្រាក់សរុបជិត ៤,៤ ពាន់លានដុល្លារអាមេរិក។

អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក ង្វៀន ហ័រ ប៊ិញ បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តសកម្មរបស់ខេត្តថៃង្វៀន ក្នុងការបង្ហើយរួចជាស្រេច មណ្ឌលឧស្សាហកម្មជាង ១៦.០០០ ហិកតា ដែលត្រូវបានវិនិយោគ និងឈូសឆាយដីទំនេរជាង ៣០០ ហិកតាសម្រាប់បណ្តាមណ្ឌលឧស្សាហកម្មនេះ។ ការវិនិយោគនៅ ថៃងហ្វៀន ឥឡូវនេះពិតជានឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ទ្វេដង៖ សន្តិសុខពីបរិស្ថានដែលមានស្ថេរភាព និងភាពជោគជ័យពីតួនាទី ជាមជ្ឈមណ្ឌលឧស្សាហកម្ម និងបណ្តុះបណ្តាលឈានមុខគេ”។

នៅឆ្នាំ ២០៣០ ខេត្ត ថៃង្វៀន មានគម្រោងបង្កើតមណ្ឌលឧស្សាហកម្មចំនួន ៣៣ ដែលគ្របដណ្តប់លើផ្ទៃដីជាង ១២.០០០ ហិកតា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.