ព័ត៍មាន

ថៃរៀបចំពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៥

ថៃរៀបចំពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៥

(VOVWORLD) - ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ថៃបានរៀបចំយ៉ាងឱឡារិក ពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៥ នៅក្នុងខេត្តម្ចាស់ផ្ទះចំនួន៤ រួមមានទីក្រុងបាងកក ខេត្ត ឈុនបុរី ខេត្តសុងក្លា និងខេត្តនគររាជសីមា។ ពិធីផ្លូវការបានធ្វើឡើង នៅមុខពហុកីឡដ្ឋានក្នុងផ្ទះហ៊ុមម៉ាក ទីក្រុងបាងកក។

លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានចាប់ផ្តើមពិធីដង្ហែភ្លើងគប់ស៊ីហ្គេម លើកទី ៣៣  (រូបថត៖ SEA GAMES ប្រទេសថៃ 2025)

នៅដើមកម្មវិធី គណៈប្រតិភូទាំងអស់បានចំណាយពេល១នាទីស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រីយានីសិរិគិត។ បន្ទាប់មក ភ្លើងគប់មក ពី១១ប្រទេសត្រូវបានដុត ហើយប្រគល់ជូនអភិបាលក្រុងបាងកក លោក Chadchart Sittipunt ដែលជាអ្នករត់ប្រណាំងដំបូងគេ ដើម្បីចាប់ផ្តើមដំណើរប្រវត្តិសាស្ត្រ។ បន្ទាប់មក ភ្លើងគប់ត្រូវបានប្រគល់ជូនអត្តពលិក មន្ត្រី និងអ្នកល្បីៗថៃ។ មនុស្សសរុបចំនួន ៧៣នាក់បានចូលរួមក្នុងការដង្ហែភ្លើងគប់ ដែលគ្របដណ្តប់ចម្ងាយ ៦៧គីឡូម៉ែត្រពេញមួយថ្ងៃ។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងម្ចាស់ផ្ទះបីផ្សេងទៀតគឺ ខេត្តឈុនបុរី ខេត្តសុងក្លា និងខេត្តនគររាជសីមាផងដែរ។

ភ្លើងគប់ត្រូវបានប្រគល់ជូនអត្តពលិក មន្ត្រី និងអ្នកល្បីៗថៃ (រូបថត៖ SEA GAMES ប្រទេសថៃ 2025)

ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នឹងបើកជាផ្លូវការនៅថ្ងៃទី៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិរាជមង្គល ក្នុងទីក្រុងបាងកក។ អត្តពលិកនឹងប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៥០ ប្រភេទ រួមមានប្រភេទកីឡាបង្ហាញចំនួនបី (កីឡាលើអាកាស បោះឌីស ទាញព្រ័ត្រ) និងប្រភេទកីឡាផ្សព្វផ្សាយមួយប្រភេទ គឺក្បាច់គុនចម្រុះ (MMA)។ ពិធីបិទការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែធ្នូ នៅទីកន្លែងដដែល។

បន្ទាប់ពីនោះ មហោស្រពកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១៣ នឹងធ្វើឡើងនៅខេត្តនគររាជសីមា ចាប់ពីថ្ងៃទី ២០-២៦ ខែមករា ឆ្នាំ ២០២៦៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.