ព័ត៍មាន

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G7

ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនជួបប្រជុំគ្នានៅខាងក្រៅកិច្ចប្រជុំកំពូល G7

(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung Lak បានឲ្យដឹងនៅថ្ងៃទី ១៧ ខែមិថុនា ថា លោកប្រធានាធិបតី Lee Jae Myung នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ (G7) ដែលធ្វើឡើងនៅប្រទេសកាណាដា។

នេះនឹងជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក Lee Jae Myung ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងមក។ កាលពីសប្តាហ៍មុន មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងទិសដៅនៃការអភិវឌ្ឍន៍ស្ថិរភាពនៃទំនាក់ទំនងនេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងលោកជំទាវ Yoshiko Ishiba មកដល់កិច្ចប្រជុំកំពូល G7 នៅទីក្រុង Kananaskis រដ្ឋ Alberta ប្រទេសកាណាដា ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Kevin Lamarque

ក្នុងពេលជាមួយគ្នានោះ លោកប្រធានាធិបតី Lee Jae Myung មិនអាចមានជំនួបលើកដំបូងជាមួយសមភាគីអាមេរិក លោក Donald Trump ដែលត្រូវបានគ្រោងទុកសម្រាប់កិច្ចប្រជុំកំពូល G7 នោះទេ។ លោក Wi Sung Lak បាននិយាយថា មូលហេតុនៃការលុបចោលនេះគឺដោយសារតែលោកប្រធានាធិបតី Trump ភ្លាមៗបានកាត់បន្ថយកាលវិភាគរបស់លោកនៅឯ G7 ហើយតំណាងសហរដ្ឋអាមេរិកបានស្នើសុំឱ្យមានការយោគយល់ពីប្រទេសកូរ៉េខាងត្បូង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.