ព័ត៍មាន

ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខអបអរសាទរជូនប្រធានាធិបតីអាមេរិកលោក Donald Trump

ថ្នាក់ដឹកនាំវៀតណាមផ្ញើសារទូរលេខអបអរសាទរជូនប្រធានាធិបតីអាមេរិកលោក Donald Trump

(VOVWORLD) - ក្នុងឱកាសដែលលោក Donald Trump ចូលកាន់តំណែងជាប្រធានាធិបតី អាមេរិកទី ៤៧ នាថ្ងៃទី ២១ មករា (ម៉ោងនៅទីក្រុងហាណូយ) អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក To Lam ប្រធានរដ្ឋវៀតណាមលោក Luong Cuong និងនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានផ្ញើសារទូរលេខអបអរសាទរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump អញ្ជើញធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ (រូបថត៖ Reuters)
លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ Luong Cuong និងលោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូ សំខាន់យុទ្ធសាស្ត្រ។ ដោយផ្អែកលើវឌ្ឍនភាពនៃទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនាពេលកន្លងមកនេះ លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ Luong Cuong និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា ជាមួយនឹងការ ដឹកនាំ និងការគាំទ្ររបស់លោក Donald Trump ទំនាក់ទំនងវៀតណាម-អាមេរិកនឹង បន្ត អភិវឌ្ឍន៍យ៉ាងរឹងមាំ ដោយឈរលើមូលដ្ឋាននៃគោលការណ៍គោរពឯករាជ្យ អធិប តេយ្យភាព និងស្ថាប័ននយោបាយរបស់គ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ ទិវាបង្កើតទំនាក់ ទំនងការទូត (១៩៩៥ - ២០២៥) និងខួបលើកទី ២ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក។
នាថ្ងៃដដែល អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan ក៏បាន ផ្ញើសារទូរលេខអបអរសាទរជូនអនុប្រធានាធិបតីអាមេរិកលោក James David Vance ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.