ព័ត៍មាន

ថ្ងៃនេះជាថ្ងៃបើកបុណ្យវត្ត ហឿង

ថ្ងៃនេះជាថ្ងៃបើកបុណ្យវត្ត ហឿង

(VOVWORLD) - ព្រឹកថ្ងៃទី ៣ កុម្ភៈ ត្រូវនឹងថ្ងៃទី ៦នៃបុណ្យតេតឆ្នាំ ម្សាញ់ សប្តស័ក ស្រុកមី ឌឹក ទីក្រុងហាណូយបានប្រកាសសេចក្តីសម្រេចទទួលស្គាល់តំបន់រមណីយដ្ឋាន និងទេសភាពនៃវត្ត ហឿង ជាតំបន់ទេសចរណ៍កម្រិតទីក្រុង និងបានបើកពិធីបុណ្យវត្តហឿង ឆ្នាំ ២០២៥ ជាផ្លូវការ ក្រោមប្រធានបទ "វត្ត ហឿង - ជាគោលដៅទេសចរណ៍ វប្បធម៌ និងប្រពៃណីវៀតណាម"។

ពិធីបុណ្យវត្ត ហឿង គឺជាពិធីបុណ្យអូសបន្លាយរយៈពេលយូរបំផុតនៅក្នុងប្រទេស ដោយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ។ ពិធីបុណ្យឆ្នាំនេះមានរយៈពេលរហូតដល់ថ្ងៃទី ១ ខែឧសភា។ នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ក៏រួមបញ្ចូលផងដែរនូវសប្តាហ៍វប្បធម៌ - ទេសចរណ៍ (ចាប់ពីថ្ងៃទី ១១ ខែមីនាដល់ថ្ងៃទី ១៨ ខែមីនា) និងសកម្មភាពវប្បធម៌ សិល្បៈ និងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ជាមួយផលិតផល OCOP ក្នុងស្រុក។  លើសពីនេះ ពិធីបុណ្យក៏មានកម្មវិធី និងការតាំងបង្ហាញស្នាដៃសិល្បៈរូបថតអំពីវត្ត ហឿង កាលពីអតីតកាល និងបច្ចុប្បន្ន ។ល។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.