ព័ត៍មាន

តំណាងវៀតណាមបានឈ្នះការប្រកួតបុរសឯកទេសចរណ៍ពិភពលោកឆ្នាំ ២០២៥

តំណាងវៀតណាមបានឈ្នះការប្រកួតបុរសឯកទេសចរណ៍ពិភពលោកឆ្នាំ ២០២៥

(VOVWORLD) - នាយប់ថ្ងៃទី១៨ ខែកុម្ភៈ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងបុរសឯកទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “ផ្សព្វផ្សាយទេសចរណ៍វៀតណាមទៅកាន់ពិភពលោក” បានប្រព្រឹត្តទៅនៅរមណីយដ្ឋាន Vinh Hy ឃុំ Vinh Hai (ស្រុក Ninh Hai ខេត្ត Ninh Thuan)។ តំណាងវៀតណាមលោក Nguyen Huu Hung បានឈ្នះតំណែងខ្ពស់បំផុតនៃការប្រឡងនេះ។

តំណាងវៀតណាមលោក Nguyen Huu Hung បានឈ្នះតំណែងខ្ពស់បំផុតនៃការប្រឡងនេះ។

តារាម៉ូដែលបុរស Nguyen Huu Hung (កើតក្នុងឆ្នាំ ១៩៩៨ មកពីទីក្រុង Hai Duong) លេចធ្លោជាមួយនឹងកម្ពស់ ១,៨៨ ម៉ែត្រ ទម្ងន់ ៧៥ គីឡូក្រាម មានរូបរាងសង្ហា ឆើតឆាយ។ លោកតែងតែរក្សាការប្រកួតប្រកបដោយភាពនឹងនរ និងបន្សល់ទុកនូវការចាប់អារម្មណ៍ចំពោះអ្នកគាំទ្រក្នុងស្រុក និងមិត្តភ័ក្តិអន្តរជាតិ តាមរយៈសកម្មភាពជាច្រើន។

ក្រៅពីបុរសឯករូបនេះ តំណែងជើងឯករងទាំង ៥ ពីទាបទៅខ្ពស់ ជារបស់បេក្ខជន៖ Wu Cheng Lin (តៃវ៉ាន់ ចិន) Jirayu Tucker (ថៃ) Jose Angel Flores Querales (វេណេស៊ុយអេឡា) Jorge Luis Valenzuela Tejada (ដូមីនីកា) និង Muhammad Asyraf Bin Mohd Dasli (ម៉ាឡេស៊ី)។ គណៈកម្មការរៀបចំកម្មវិធីក៏បានប្រគល់រង្វាន់បន្ទាប់បន្សំផ្សេងទៀតក្នុងរាត្រីចុងក្រោយ។

សូមគូសបញ្ជាក់ថា បុរសឯកទេសចរណ៍ពិភពលោក គឺជាការប្រកួតប្រជែងសម្រាប់បុរស ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ មក។ ការប្រឡងនេះមានគោលបំណងស្វែងរកសុភាពបុរសដែលមានឥទ្ធិពលម្នាក់ដែលមានចំណាប់អារម្មណ៍លើបញ្ហាបរិស្ថាន ការអភិរក្សធម្មជាតិ ការអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.