ព័ត៍មាន

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាក់គ្រឹះ យុទ្ធសាស្ត្រ បើកលំហអភិវឌ្ឍន៍ថ្មីនៅមជ្ឈិមបូព៌ា-អាហ្វ្រិក

ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចាក់គ្រឹះ យុទ្ធសាស្ត្រ បើកលំហអភិវឌ្ឍន៍ថ្មីនៅមជ្ឈិមបូព៌ា-អាហ្វ្រិក

(VOVWORLD) - នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេស Le Hoai Trung អំពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅកាន់ ប្រទេសគុយវ៉ែត និងអាល់ហ្សេរី ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមាន សេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញលើពិភពលោក (G20)។

លោករដ្ឋមន្ត្រី Le Hoai Trung បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះបានរួម ចំណែកដល់ការចាក់គ្រឹះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការធ្វើពិពិធកម្ម ភាពជាដៃគូ ពង្រីកលំហអភិវឌ្ឍន៍សម្រាប់បណ្ដាសហគ្រាស និងមូលដ្ឋាន។ វៀត ណាម និងប្រទេសទាំងបីបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនាំឱ្យគុយវ៉ែត អាល់ហ្សេរី និងអាហ្វ្រិកខាងត្បូង ក្លាយជាដៃគូយុទ្ធសាស្ត្រដំបូង ចំនួន ៣ របស់វៀតណាមក្នុងចំណោមប្រទេស មជ្ឈិមបូព៌ា-អាហ្វ្រិកចំនួន ៧០ ហើយ នាំឱ្យវៀតណាមក្លាយជាតំណភ្ជាប់ក្នុងបណ្តាញដៃគូយុទ្ធសាស្ត្រអាទិភាពរបស់ប្រទេសទាំងបីនេះផងដែរ។ វៀតណាមនិងប្រទេសទាំងបីបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិការជាង ១០ លើវិស័យផ្សេងៗគ្នា។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាទី ៣ នៃកិច្ចប្រជុំកំពូល G20។ (រូបថត៖ Duong Giang/VNA)
ទាក់ទងនឹងកិច្ចប្រជុំកំពូល G20 នេះជាឆ្នាំទីពីរជាប់ៗគ្នាដែលវៀតណាមត្រូវបាន អញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងនាមជាភ្ញៀវកិត្តិយស ទោះបីជាមិនកាន់ តំណែងជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយក៏ដោយ។ ប្រការនេះបង្ហាញ ពីតួនាទី និងឋានៈកាន់តែខ្លាំងឡើងរបស់ប្រទេសជាតិ និងការគោរពរបស់សហគមន៍ អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាម។ នៅក្នុងកិច្ចប្រជុំកំពូល G20 សារ របស់វៀតណាមត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ ពីព្រោះវៀតណាមសម្រេចបាន សមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេលកន្លងមក មានគោល មាគ៌ាអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព ការងារធ្វើ ហើយវៀតណាមក៏ត្រូវបានប្រទេសនានាវាយតម្លៃខ្ពស់ចំពោះសក្តានុពលរ៉ែសំខាន់ៗ ផងដែរ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំ ទោះបីជាក្នុងរយៈពេលដ៏ខ្លីក៏ដោយ ប៉ុន្តែលោក នាយករដ្ឋមន្ត្រីបានជួបសន្ទនាការងារជាមួយមេដឹកនាំប្រទេស និងអង្គការអន្តរជាតិ ចំនួន ៣០ រូប។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងសុន្ទរកថាគោល នយោបាយ និងផ្លាស់ប្តូរទស្សនៈជាមួយមេដឹកនាំបណ្ដាប្រទេស និងសហគ្រាសអំពី ទិសដៅអភិវឌ្ឍន៍ និងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម ដោយ ជួយឲ្យដៃគូនានាយល់កាន់តែច្បាស់ និងមានទំនុកចិត្តបន្ថែមទៀតក្នុងការលើក កម្ពស់ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.