ព័ត៍មាន

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីលនៅវៀតណាមបើកចេញដំណាក់កាលអភិវឌ្ឍន៍ទ្វេភាគីយ៉ាងខ្លាំងក្លា

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីលនៅវៀតណាមបើកចេញដំណាក់កាលអភិវឌ្ឍន៍ទ្វេភាគីយ៉ាងខ្លាំងក្លា

(VOVWORLD) - ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បង្ហាញពីការអភិវឌ្ឍឥតឈប់ឈរ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការឯកភាពលើវិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពក្រប ខ័ណ្ឌនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីល។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល Bui Van Nghi ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម  (រូបថត៖ ស្ថានទូតវៀតណាមប្រចាំប្រទេសប្រេស៊ីល)

ប្រការនេះត្រូវបាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រេស៊ីល លោក Bui Van Nghi ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV ក្នុងអំឡុងដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង (ថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា)។ លោកឯកអគ្គរដ្ឋទូត Bui Van Nghi បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ប្រធានានាធិបតី Lula da Silva នឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យដូចជា៖ នយោបាយ - សន្តិសុខ សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា - នវានុវត្តន៍ វប្បធម៌ - សង្គម និងការប្រែប្រួលអាកាសធាតុ។ នេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរពិភាក្សា និងឈានដល់ការឯកភាពគ្នាលើខ្លឹមសារ នៃភាពជាដៃគូយុទ្ធសាស្ត្រ សម្រេចបាននូវការប្តេជ្ញាចិត្តនយោបាយ តាមរយៈកម្មវិធីសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។

ដោយមានទំនុកចិត្តខ្ពស់ខាងនយោបាយ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចក្ខុវិស័យរយៈពេលវែង ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Lula da Silva មកកាន់វៀតណាមលើកនេះ បើកចេញដំណាក់កាលនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដ៏រឹងមាំ និរន្តរភាព និងមានប្រសិទ្ធភាពលើវិស័យជាច្រើន បំពេញសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងនិងពង្រីកឋានៈ និងកិត្យានុភាពរបស់ប្រទេសនីមួយៗក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.