ព័ត៍មាន

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសស៊ុយអែត នឹងបង្កើត កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសស៊ុយអែត នឹងបង្កើត កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅ កាន់ស៊ុយអែតក្នុងរយៈពេល៧ឆ្នាំកន្លងមក។

នាព្រឹកថ្ងៃទី ១១ មិថុនា នៅទីក្រុងប៉ារីស ប្រទេសបារាំង នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានដាក់កម្រងផ្កានៅមណ្ឌលរំលឹកខួបអនុ ស្សាវរីយ៍លោកប្រធានហូជីមិញនៅទីក្រុង Montreuil; ចូលរួមវេទិកាធុរកិច្ចវៀតណាម - បារាំង និងទទួលជួបសហគ្រាសបារាំងមួយចំនួន។ នេះជាសកម្មភាពចុងក្រោយរបស់ គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅប្រទេសបារាំង។
នៅរសៀលថ្ងៃដដែល (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីសាធារណរដ្ឋបារាំង បញ្ចប់ដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron។
ទីបង្អង់ដំណើរបន្ទាប់របស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមគឺព្រះរាជាណាចក្រស៊ុយអែត។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីវៀតណាមទៅ កាន់ស៊ុយអែតក្នុងរយៈពេល៧ឆ្នាំកន្លងមក។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ មិថុនា នៅប្រទេសស៊ុយអែត នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ នឹងចូលរួម សកម្មភាពទ្វេភាគីមួយចំនួន តាមនោះបង្កើតកម្លាំងចលករដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងប្រទេសទាំងពីរលើវិស័យជាច្រើន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.