ព័ត៍មាន

តំបន់ព្រៃភ្នំ និងកោះសមុទ្រ​នៃខេត្តក្វាងនិញ ទន្ទឹងរង់ចាំថ្ងៃបោះឆ្នោត

តំបន់ព្រៃភ្នំ និងកោះសមុទ្រ​នៃខេត្តក្វាងនិញ ទន្ទឹងរង់ចាំថ្ងៃបោះឆ្នោត

(VOVWORLD) - អ្នកបោះឆ្នោតនៅតំបន់ព្រៃភ្នំ និងកោះសមុទ្រនៃខេត្តក្វាងនិញ កំពុងឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិឆ្នាំ២០២៦-២០៣១។

តំណាងគណៈកម្មាធិការរៀបចំការបោះឆ្នោតតំបន់ពិសេសកូតូ និងការិយាល័យបោះឆ្នោតផ្តល់ព័ត៌មានដល់អ្នកនេសាទដែលចូលចតនៅកំពង់ផែ។ រូបថត៖ VOV

នៅលើកោះកូតូធំ ការតុបតែងលម្អ និងការឃោសនាត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យបរិយាកាសកាន់តែរស់រវើក។ ក្រៅពីផ្ទាំងប៉ាណូ និងផ្ទាំងបដាចម្រុះពណ៌នៅតាមដងផ្លូវ ក៏មានប្រព័ន្ធយានយន្តអគ្គិសនីដែលធ្វើការឃោសនានៅតាមតំបន់លំនៅដ្ឋាន និងកំពង់ផែសមុទ្រផងដែរ។ លោក Dang Van Hội ជាអ្នកស្រុកនៅភូមិ Dao Tran ខេត្តក្វាងនិញ បានឲ្យដឹងថា៖ “ខ្ញុំដឹងថាថ្ងៃទី១៥ ខែមីនា គឺជាថ្ងៃបោះឆ្នោត។ ជាធម្មតា ខ្ញុំទៅសមុទ្រចាប់ពីម៉ោង ៦ ព្រឹក ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំនឹងឆ្លៀតពេលដើម្បីត្រឡប់មកវិញ ទៅបោះឆ្នោតដើម្បីអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួន”។

ឃុំប៊ិញលៀវបន្តពិនិត្យបញ្ជីឈ្មោះបេក្ខជន និងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយដល់ប្រជាជន។ រូបថត៖ VOV

ក្នុងពេលនោះ នៅតំបន់ព្រៃភ្នំនៃខេត្តក្វាងនិញ បរិយាកាសនៃទិវាបុណ្យរបស់ប្រទេសទាំងមូល កំពុងរីករាលដាលពាសពេញគ្រប់ភូមិ និងឃុំទាំងអស់។ លោក Ly Van Thuong ប្រធានភូមិ ប៊ិញអាន ឃុំ ប៊ិញលៀវ បានឲ្យដឹងថា៖ “ការងាររៀបចំ ចាប់ពីការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន បទប្បញ្ញត្តិ និងប័ណ្ណបោះឆ្នោត ត្រូវបានបង្ហើយ។ បច្ចុប្បន្ននេះ យើងកំពុងពិនិត្យបញ្ជីឈ្មោះបេក្ខជន ដើម្បីធានាថាការបោះឆ្នោតសម្រេចបាននូវលទ្ធផលល្អ។ ការងារត្រៀមរៀបចំសម្រាប់ការតុបតែងលម្អ និងការឃោសនាក៏ត្រូវបានបញ្ចប់រួចរាល់។ ប្រជាជនមានការសប្បាយរីករាយយ៉ាងខ្លាំង។ មនុស្សគ្រប់គ្នាត្រៀមខ្លួនជាស្រេចដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិពលរដ្ឋរបស់ខ្លួន”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.