ព័ត៍មាន

តំបន់ជាច្រើននៅភាគខាងត្បូង រៀបចំពិធីអំណរបុណ្យតេតចូលឆ្នាំថ្មី ២០២៥

តំបន់ជាច្រើននៅភាគខាងត្បូង រៀបចំពិធីអំណរបុណ្យតេតចូលឆ្នាំថ្មី ២០២៥

(VOVWORLD) - ថ្ងៃ ១១ មេសានេះ តំបន់ជាច្រើននៅភាគខាងត្បូងបានរៀបចំសកម្មភាពចុះសួរសុខទុក្ខនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (១៤-១៦ មេសា)។

គណៈប្រតិភូក្រសួងជនជាតិ និងសាសនា ជូនពរបុណ្យតេត នៅខេត្ត Bac Lieu (រូបថត៖ VOV)

នៅខេត្ត Bac Lieu គណៈប្រតិភូក្រសួងជនជាតិនិងសាសនាដឹកនាំដោយអនុរដ្ឋមន្ត្រី Nguyen Hai Trung បានទៅសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីនិងជូនអំណោយដល់អង្គការ និងបុគ្គលដែលតំណាងឲ្យជនជាតិខ្មែរ គ្រួសារក្រីក្រ និងឥស្សរជនខ្មែរថេរវាទ។ គណៈប្រតិភូក៏បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់សាលាបណ្ដុះបណ្ដាលជនជាតិភាគតិចខេត្ត; ជូនអំណោយដល់ប្រជាពលរដ្ឋខ្មែរដ៏មានកិត្យានុភាពចំនួន៧០គ្រួសារ និងគ្រួសារខ្មែរចំនួន៥០គ្រួសារដែលជួបការលំបាក។

ក្នុងកិច្ចប្រជុំដើម្បីអំណរបុណ្យចូលឆ្នាំថ្មី ២០២៥ របស់ប្រជាជនខ្មែរនៅទីក្រុង Can Tho អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nguyen Thi Ngoc Diep បានផ្ញើលិខិតអបអរសាទរចំពោះព្រះតេជគុណ   ព្រះសង្ឃ អាចារ្យ កម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិកសាធារណៈ យុទ្ធជន និងប្រជាពលរដ្ឋខ្មែរ ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.