ព័ត៍មាន

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

ដើម្បីឲ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករយ៉ាងពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់ខេត្តឌៀនបៀន

(VOVWORLD) - បន្តសកម្មភាពនៅខេត្តឌៀន បៀន នារសៀលថ្ងៃទី ៣១ ខែមករា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត សំដៅជ្រួតជ្រាបអំពីស្មារតីនៃមហាសន្និបាតលើកទី ១៤ របស់បក្ស បញ្ជាក់ពីជម្រើសយុទ្ធសាស្ត្រ និងទិសដៅសមស្រប ដើម្បីឱ្យស្មារតីឌៀនបៀនភូ ក្លាយជាកម្លាំងចលករពិតប្រាកដសម្រាប់ការអភិវឌ្ឍរបស់គណៈកម្មាធិការបក្ស និងប្រជាជនគ្រប់ជនជាតិនៅក្នុងខេត្តឌៀនបៀន។

ទិដ្ឋភាពនៃជំនួបធ្វើការ  (រូបថត៖ VOV)

ដោយចង្អុលបង្ហាញពីគុណសម្បត្តិដែលអាចកើតមាន ក៏ដូចជាបញ្ហាប្រឈមដែលខេត្តឌៀនបៀនកំពុងប្រឈមមុខ អគ្គលេខាបក្ស លោកតូ ឡឹមបានស្នើថា នាពេលខាងមុខ ខេត្តគួរតែផ្តោតការយកចិត្តទុកដាក់ជាចម្បង លើការសុក្រិតជួរកម្មាភិបាល និងលើកកម្ពស់សមត្ថភាពប្រតិបត្តិការរបស់កម្មាភិបាលថ្នាក់ឃុំ។ ទាក់ទងនឹងគំរូរអាជ្ញាធរមូលដ្ឋានពីរកម្រិត ត្រូវតែដំណើរការស្របតាមស្មារតីអាជ្ញាធរស្ថាបនាសម្រាប់ប្រជា ជន ដើម្បីឱ្យប្រជាជនមានអារម្មណ៍ថា មានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងវិធីសាស្រ្តនៃការនៅជិតប្រជាជន ដោះស្រាយតម្រូវការរបស់ប្រជាជនទាំងអស់ និងធានាថា សេចក្តីសម្រេចទាំងអស់របស់បក្សត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពនៅកម្រិតមូលដ្ឋាន។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការ  (រូបថត៖ VOV)

ជាមួយគ្នានេះ មូលដ្ឋានត្រូវផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ ព្រមទាំងផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ លោកអគ្គលេខាបក្សក៏បានស្នើឱ្យខេត្តឌៀន បៀនផ្តល់អាទិភាពដល់វិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ដោយរក្សារឹងមាំព្រំដែនសម្រាប់ការអភិវឌ្ឍ និងអភិវឌ្ឍន៍ដើម្បីពង្រឹងរឹងមាំព្រំដែន។

ក្នុងឱកាសនេះ អគ្គលេខាបក្សលោកតូ ឡឹម បានប្រគល់អំណោយបុណ្យតេតជាច្រើនដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ  និងគ្រួសារក្រីក្រ ព្រមទាំងបានប្រគល់កង់ និងកាបូបសិក្សាដល់កុមារ និងសិស្សានុសិស្សដែលមានជីវភាពលំបាកក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.