ព័ត៍មាន

ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ពិធីបិទការតាំងពិព័រណ៍សមិទ្ធិផលជាតិ

ត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ពិធីបិទការតាំងពិព័រណ៍សមិទ្ធិផលជាតិ

(VOVWORLD) - ក្នុងរយៈពេល ១៣ ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី ៩ ខែកញ្ញា ចំនួនភ្ញៀវ ដែលមកទស្សនានៅ "ការតាំងពិព័រណ៍សមិទ្ធិផលជាតិ៖ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៦,៦ លាននាក់។ ទន្ទឹមនឹងនោះ ក៏មានគណៈប្រតិភូអន្តរជាតិជាច្រើនបានមកទស្សនាការតាំងពិព័រណ៍ នេះ រួមទាំងគណៈប្រតិភូជាន់ខ្ពស់ផងដែរ។

នេះជាព័ត៌មាន ដែលត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍សមិទ្ធិផលជាតិដែលបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី ១១ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការតាំងពិព័រណ៍សមិទ្ធិផលជាតិ។ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Mai Van Chinh បានអះអាងថា ការតាំងពិព័រណ៍បានទាក់ទាញការយកចិត្តទុកដាក់ពិសេស បង្កើតឥទ្ធិពលយ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ការពិព័រណ៌បាន លើកតម្កើងនិងឧទ្ទេសនាមសមិទ្ធិផល
លេចធ្លោរបស់បក្ស និងរដ្ឋក្នុងដំណើរការតស៊ូ ការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; រួមចំណែកដល់ការឃោសនា និងអប់រំ ប្រពៃណីស្នេហាជាតិ ពង្រឹងជំនឿជាក់របស់ប្រជាជនលើមាគ៌ាផ្លាស់ប្ដូរថ្មី ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការផ្សព្វផ្សាយរូបភាពវៀតណាមប្រកបដោយភាពស្វាហាប់ ច្នៃប្រឌិត និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ ការតាំងពិព័រណ៌ ក៏ជាឱកាស សម្រាប់ប្រជាជនទាំងអស់បានទស្សនាដោយផ្ទាល់ និងរីករាយជាមួយ នឹងសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេសជាតិផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ដើម្បីត្រៀមរៀបចំឲ្យពិធីបិទ លោកឧបនាយករដ្ឋមន្ត្រី Mai Van Chinh បានប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង ផ្នែក ស្ថាប័ន និងអង្គភាពនីមួយៗ៖ “ពិធីបិទមិនត្រឹមតែជាពិធីបញ្ចប់ព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ថែមទាំងក៏ជា ឱកាស ដើម្បីឲ្យយើងសង្ខេប និងដកបទពិសោធន៍ទៀតផង។ ទីពីរគឺដើម្បីផ្សព្វផ្សាយពីសារជោគជ័យនៃការតាំងពិព័រណ៍នេះ។ ដូច្នេះ ការរៀបចំពិធីបិទចាំបាច់ត្រូវអនុវត្តន៍ យ៉ាងយកចិត្តទុកដាក់ សុវត្ថិភាព ឱឡារិក សន្សំសំចៃ ប៉ុន្តែក៏ត្រូវធានាឱ្យបានសមស្រប នឹងឋានៈជាតិផងដែរ។ ខ្ញុំស្នើឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងអង្គភាព នានា បន្តលើកកម្ពស់ស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីរៀបចំពិធី ប្រកបដោយជោគជ័យ”។
តាមការគ្រោងទុក ពិធីបិទការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០ យប់ នាថ្ងៃទី ១៥ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៌ជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.