ព័ត៍មាន

តុលាការកូរ៉េខាងត្បូង បានពន្យារដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol

តុលាការកូរ៉េខាងត្បូង បានពន្យារដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែមករា តុលាការខណ្ឌក្រុងសេអ៊ូលខាងលិចបានយល់ព្រមលើ ការពន្យារដីកាចាប់ខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ដែលត្រូវបានចោទ ប្រកាន់ពីបទដាក់ច្បាប់អាជ្ញាសឹកនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៤។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ សេចក្ដីសម្រេចចិត្តនេះត្រូវ បានធ្វើឡើងតាមសំណើរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង (CIO)។ នៅរសៀលថ្ងៃទី៧ ខែមករា គណៈកម្មាធិ ការដឹកនាំការស៊ើបអង្កេតអន្តរផ្នែក ដែលរួមទាំង CIO និងការិយាល័យ ស៊ើបអង្កេតជាតិ ក្រោមការដឹកនាំរបស់ប៉ូលីស បានឲ្យដឹងថា ខ្លួនបានទទួល ដីកាចាប់ខ្លួនថ្មីសម្រាប់ លោក Yoon Suk Yeol បន្ទាប់ពីដីកាចាប់ខ្លួនមុននេះផុត កំណត់នៅថ្ងៃទី ៦ ខែមករា។

ក្រុមអ្នកស៊ើបអង្កេត និងប៉ូលីសបានចូលទៅក្នុងគេហដ្ឋានរបស់ប្រធានាធិបតី Yoon Suk Yeol ដើម្បីអនុវត្តដីកាចាប់ខ្លួន នៅក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

អ្នកស៊ើបអង្កេតមិនបានបញ្ជាក់អំពីរយៈពេលនៃការពន្យារដីកាចាប់ខ្លួននេះទេ ប៉ុន្តែ មនុស្សជាច្រើនបានឲ្យដឹងថា ដីកានេះត្រូវបានពន្យារពេល ៧ ថ្ងៃបើប្រៀបធៀបទៅ នឹងលក្ខខណ្ឌធម្មតា ដោយសារតែលទ្ធភាពប្រីដីកាចាប់ខ្លួនលោក Yoon គឺពិបាក់អនុវត្តន៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.