ព័ត៍មាន

ឧទ្ទេសនាមអំពីភូមិដាំគជ់ Chuon Ngo

ឧទ្ទេសនាមអំពីភូមិដាំគជ់ Chuon Ngo

(VOVworld)-ផលិតផលដាំខ្យងគជនៅភូមិ Chuon Ngo ជានិមិត្តរូប មួយក្នុងចំណោមរបរសិប្បកម្មវិចិត្រសិល្បៈ វៀតណាម។ វណ្ណកម្មដាំខ្យង់គជរបស់សិប្បករហាណូយ លោក Nguyen Xuan Dung នៅភូមិ Chuon Ngo ឃុំ Chuyen My ស្រុក Phu Xuyen គឺមានលក្ខណៈស្រស់ស្អាតដោយឡែកនិងគួរ ឲ្យទាក់ទាញណាស់។

(VOVworld)-ផលិតផលដាំខ្យងគជនៅភូមិ Chuon Ngo ជានិមិត្តរូប មួយក្នុង
ចំណោមរបរសិប្បកម្មវិចិត្រសិល្បៈវៀតណាម។ វណ្ណកម្មដាំខ្យង់គជ របស់
សិប្បករហាណូយ លោក Nguyen Xuan Dung នៅភូមិ Chuon Ngo ឃុំ Chuyen My
ស្រុក Phu Xuyen គឺមានលក្ខណៈស្រស់ស្អាតដោយឡែកនិងគួរ ឲ្យទាក់ទាញ
ណាស់។

ផលិតផលដាំខ្យងគជ់របស់ភូមិ Chuon Ngo


        តាមរយៈការស្វែងយល់និងស្រាវជ្រាវអំពីមុខរបរដាំខ្យងគជ់បានឃើញថា 
 ជាងដាំខ្យងគជ់ជាវិចិត្រសិល្បៈដែលខ្លួនមានការតស៊ូ ការអត់ធ្មត់និងបាតដៃប៉ិន
ប្រសព។ ជាពិសេស ពួកគេចេះបញ្ចូលពណ៌ជាមួយសំបកគជ់ដើម្បីនាំមកនូវភាព
ឆើយឆាយស្រស់ស្អាត។ សិប្បករដាំខ្យងគជ់ លោក Nguyen Xuan Dung បាន
ឲ្យដឹងថា៖

        “សំបកដែលសិប្បករប្រើប្រាស់គឺសំបកខ្យង​ ជាពិសេសគឺសំបកពពួកសត្វ
​គ្រុស្តាសេ។ ហើយសំបកនីមួយៗគឺមានពណ៌ខុសគ្នា។ ពោលគឺ សំបកខ្យងមាន
ពណ៌ខៀវ ពណ៌ក្រហមនិងពណ៌លឿង។ ហើយសំបករបស់ពពួកគ្រុស្តា សេក៏
មានពណ៌លឿង ពណ៌ខៀវ ពណ៌ក្រហមប៉ុន្តែពណ៌ដូចជាចាស់ជាងបន្តិច ។​ហេតុ
ដូច្នេះ ក្នុងផលិតផលមួយត្រូវបញ្ចូលពណ៌ខុសគ្នា ទើបស្អាតទាក់ទាញ”។

សិប្បករ Nguyen Xuan Dung


        ប៉ុន្តែ តាមសិប្បករ Nguyen Xuan Dung ថា​ អ្វីដែលពិតជាធ្វើឱ្យមានភាព
 ខុសប្លេកគ្នាអំពីតម្លៃរវាងប្រភេទសំបកគជ់ សំបកខ្យងមិនមែនជាពណ៌របស់វា
 នោះទេ សំខាន់បំផុតគឺការបញ្ចេញពណ៌ភ្លឺផ្លេក។ អញ្ជើញសំណេះសំណាល
អំពីសោភ័ណនិងសម្រាស់របស់ផលិតផលដាំខ្យងគជ់ វិចិត្រករ Nguyen Manh
 Duc បានឲ្យដឹងថា៖

        “ផ្ទះរបស់ជនវៀតណាមមានស្ថាប័ត្យកម្មទាប មានពន្លឺបញ្ចាំងតិចតូចរបស់
ព្រះអាទិត្យនិងមានពណ៌ឈើសាមញ្ញ។ ក្នុងបរិយាកាសដូច្នេះ នៅពេលលេច
ឡើងផលិតផលដាំខ្យងគជ់ នឹងលើកតម្កើងបរិយាកាសនោះឲ្យកាន់តែស្រស់
ឆើយឆាយ”។

វិចិត្រករ Nguyen Manh Duc


        វិចិត្រករ Nguyen Manh Duc បានចែករំលែកថែមទៀតថា ក្រៅពីនាំមក
 នូវតម្លៃឲ្យផលិតផល ការដាំខ្យងគជ់ថែមទាំងលើកកំពស់ឋានៈរបស់អ្នកប្រើ
ប្រាស់វាទៀតផង។ លោកឲ្យដឹងថែមទៀតថា៖

        “ជាធម្មតា ផលិតផលដាំខ្យងគជ់គឺសម្រាប់តែងលំអ។ តាមនោះ អ្នកដែល
ចង់ប្រើប្រាស់ផលិតផលដាំខ្យងគជ់តែងលំអក្នុងផ្ទះមានន័យថា គេចង់បង្ហាញ
ថា ជីវភាពរស់នៅរបស់គេធូធារគ្រាន់បើ។ ច្បាស់លាស់ថា ដាំខ្យងគជ់លើ ផលិត
ផលនឹងធ្វើឲ្យផលិតផលនោះកាន់តែមានតម្លៃក៏ដូចជានាំមកភាពថ្លៃថ្នូរ សម្រាប់
អ្នកប្រើប្រាស់វាផងដែរ”។

អាចឃើញថា ដើម្បីផលិតចេញនូវផលិតផល ដាំខ្យងគជ់មួយនោះត្រូវឆ្លង
កាត់ដំណើរការច្នៃប្រឌិតសិល្បៈរបស់សិប្បករ។ គ្រាន់តែពីសំបកគជ់ សំបក
ខ្យងនោះ​តាមរយៈការច្នៃប្រឌិតថ្មីនិងបាតដៃប៉ិនប្រសពរបស់អ្នកភូមិ Chuon Ngo
  វត្ថុទាំងអស់នេះបានក្លាយទៅជាផលិតផលស្រស់ស្អាតនិងមានតម្លៃ ទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.