ព័ត៍មាន

ឧទ្ធម្ភាគចក្រយោធាអាមេរិកបុកជាមួយយន្តហោះដឹកអ្នកដំណើរ បណ្តាលឲ្យមានការស្លាប់និងរងរបួស

ឧទ្ធម្ភាគចក្រយោធាអាមេរិកបុកជាមួយយន្តហោះដឹកអ្នកដំណើរ បណ្តាលឲ្យមានការស្លាប់និងរងរបួស

(VOVWORLD) - ក្រោយការបុកគ្នានេះ យន្តហោះទាំងពីរគ្រឿងបានធ្លាក់ចុះទន្លេ Potomac។

រថយន្តសង្គ្រោះបន្ទាន់នៅជិតកន្លែងកើតហេតុ នៅជិតអាកាសយានដ្ឋានជាតិ Ronald Reagan ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៩ ខែមករា។ (រូបថត៖ រ៉យទ័រ)
នៅរាត្រីថ្ងៃទី ២៩ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) ឧទ្ធម្ភាគចក្រ BlackHawk របស់ កងទ័ពអាមេរិកបានបុកជាមួយយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅជិតអាកាសយានដ្ឋានជាតិ Ronald Reagan ទីក្រុងវ៉ាស៊ីនតោន។ ក្រោយការបុកគ្នានេះ យន្តហោះទាំងពីរគ្រឿងបានធ្លាក់ចុះទន្លេ Potomac។ កាសែត Washington Post បានរាយ ការណ៍ថា សាកសពជាច្រើនត្រូវបានទាញចេញពីទឹក។ បច្ចុប្បន្ន ការស្វែងរកជនរងគ្រោះកំពុងត្រូវបានអនុវត្តន៍ជាបន្ទាន់ ដោយមានការចូលរួមពីភ្នាក់ងារជាច្រើន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.