ព័ត៍មាន

ឧទ្យានភូគព្ភសាស្ត្រ Lang Son ទទួលប័ណ្ណទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ

ឧទ្យានភូគព្ភសាស្ត្រ Lang Son ទទួលប័ណ្ណទទួលស្គាល់ថា ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ

(VOVWORLD) - នាថ្ងៃទី ២ ខែមិថុនា នៅទីស្នាក់ការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) នៅទីក្រុងប៉ារីសប្រទេសបារាំង បានប្រព្រឹត្តទៅពិធីប្រគល់ប័ណ្ណទទួលស្គាល់ពិសេស សម្រាប់ប្រទេសដែលមានឧទ្យានភូគព្ភសាស្ត្រថ្មីដែលត្រូវបានទទួលស្គាល់ថាជា ឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ។

លោកស្រី Lidia Brito ជំនួយការអគ្គនាយកអង្គការ UNESCO ទទួលបន្ទុកវិទ្យាសាស្ត្រធម្មជាតិ លោក Antonio De Sousa Abreu - នាយកផ្នែកបរិស្ថាននិងវិទ្យាសាស្ត្រផែនដី (ឆ្វេង) និងតំណាងប្រគល់វិញ្ញាបនបត្រជូនគណៈប្រតិភូវៀតណាម (រូបថត៖ Anh Tuan/VOV-Paris)

អញ្ជើញទទួលប័ណ្ណទទួលស្គាល់ ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Thi Van Anh ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការយូរណេស្កូ បានអះអាងថា ព្រឹត្តិការណ៍នេះ បើកចេញឱកាសថ្មីជាច្រើន សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅ Lang Son។ លោក Antonio De Sousa Abreu នាយកផ្នែកបរិស្ថាននិងវិទ្យាសាស្ត្រផែនដីបានឲ្យដឹងថា៖ “កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់វៀតណាមចំពោះឧទ្យាន ភូគព្ភសាស្ត្រថ្មីមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសហគមន៍ឧទ្យានភូគព្ភ សាស្ត្រសកលមានគោលបំណងអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការរួមផ្សំ និងការតភ្ជាប់រវាងការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍ សហគមន៍មូលដ្ឋាន”។

៖ លោក Antonio De Sousa Abreu   ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ (រូបថត៖ Anh Tuan/VOV-Paris)

ក្នុងពេលជាមួយគ្នានោះ ប្រធានការិយាល័យវិទ្យាសាស្ត្រផែនដី និងឧទ្យានភូគព្ភសាស្ត្រ លោក Kristof Vandenberghe បានឲ្យដឹងថា៖ “សម្រាប់អង្គការយូណេស្កូ នេះគឺជាព្រឹត្តិការណ៍ពិសេសមួយដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះការខិតខំប្រឹងប្រែងដែលអ្នកបានធ្វើក្នុងរយៈពេលកន្លងមក។ សម្រាប់ឧទ្យានភូគព្ភសាស្ត្រជាច្រើន នេះគឺជាដំណើរការដ៏លំបាក ប៉ុន្តែអ្នកបានយកឈ្នះហើយ។ នេះជាលទ្ធផលនៃសហគមន៍ទាំងមូល នៃប្រជាជនដែលជឿលើឧទ្យានភូគព្ភសាស្ត្រនិងការគាំទ្រពេញ បេះដូងរបស់ប្រទេសទាំងមូល”។

ទិដ្ឋភាពនៃពិធី (រូបថត៖ Anh Tuan/VOV-Paris)

ឧទ្យានភូគព្ភសាស្ត្រ Lang Son គឺជាឧទ្យានភូគព្ភសាស្ត្រទី៤នៅវៀតណាមដែលត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់ UNESCO មុនពេលដែលខ្ពង់រាបថ្ម Dong Van (Ha Giang) ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១០ ឧទ្យានភូគព្ភសាស្ត្រ Non Nuoc Cao Bang ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១៨ ហើយឧទ្យានភូគព្ភសាស្ត្រ Dak Nong ឧទ្យានភូគព្ភសាស្ត្រត្រូវបានទទួលស្គាល់នៅឆ្នាំ ២០២០៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.