ព័ត៍មាន

UN ចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការរួមចំណែកកាន់តែសំខាន់​ដល់​សហគមន៍អន្តរជាតិ

UN ចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការរួមចំណែកកាន់តែសំខាន់​ដល់​សហគមន៍អន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ៣០ មករា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការ អ.ស.ប លោក Antonio Guterres ដើម្បីពិភាក្សាលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា និងកិច្ចសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២៥។

ក្នុងឱកាសនៃថ្ងៃធ្វើការដំបូងនៃឆ្នាំម្សាញ់ សប្តស័ក ២០២៥ លោកអគ្គលេខាធិកា António Guterres បានផ្ញើសារជូនពរចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន និងប្រជាជនវៀតណាម; បង្ហាញពីគោលបំណងចង់មានឱកាសទៅទស្សនាប្រទេសវៀតណាមដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ម្តងទៀត។ ដោយអបអរសាទរវៀតណាមចំពោះសមិទ្ធិផលដ៏គួរអោយចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤ លោក Guterres បានអះអាងថា អង្គការសហប្រជាជាតិបានចាត់ទុកវៀតណាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានទំនួលខុសត្រូវ ដែលមានតួនាទីនិងការរួមចំណែកកាន់តែសំខាន់ សម្រាប់សហគមន៍អន្តរជាតិ។

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃឆ្នាំ ២០២៥ ដែលវៀតណាមអបអរសាទរខួប ៨០ ឆ្នាំទិវាឯករាជ្យជាតិ និងអង្គការសហប្រជាជាតិអបអរសាទរខួប ៨ ទសវត្សរ៍នៃការបង្កើតរបស់ខ្លួន អគ្គលេខាធិការលោក António Guterres និងឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងរួមគ្នាខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងដោះស្រាយបញ្ហាសកល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.