ព័ត៍មាន

UNCTAD មានបំណងចង់រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

UNCTAD មានបំណងចង់រឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - លោកស្រីអគ្គលេខាធិការ Rebeca Grynspan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ច្រើនឆ្នាំមកនេះ វៀតណាមជានិច្ចកាលឆ្ពោះទៅការសន្យាដ៏ខ្លាំងក្លាក្នុងយន្តការសហ ប្រតិបត្តិការពហុភាគី។ ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈ ដំណើរទស្សនកិច្ចទៅបរទេសរបស់មេដឹកនាំជាន់ខ្ពស់វៀតណាម។

ការកែច្នៃផ្លែស្វាយសម្រាប់នាំចេញទៅកាន់ទីផ្សារអាមេរិក អឺរ៉ុប កូរ៉េខាងត្បូង និងជប៉ុន នៅរោងចក្រក្រុមហ៊ុនភាគហ៊ុនបន្លែនិងផ្លែឈើ An Giang ខេត្ត Lam Dong។
(រូបថត៖ Vu Sinh/VNA)

ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមសន្និសីទជាប្រចាំលើកទី ៥៥ នៃវេទិកាសេដ្ឋកិច្ចពិភព លោក (WEF) នៅទីក្រុង Davos និងធ្វើការនៅប្រទេសស្វីស អគ្គលេខាធិការនៃ ទីភ្នាក់ងារអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) លោកស្រី Rebeca Grynspan កាលពីថ្ងៃទី ២០ ខែមករា បានសង្កត់ធ្ងន់ថា៖ វៀត ណាមបានក្លាយទៅជាគំរូនៃប្រការដែលប្រទេសអភិវឌ្ឍន៍យ៉ាងតិចតួចមួយ អាចក្លាយជា ប្រទេសដែលលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍដើម្បីប្រជាជន។ លើវិស័យ អប់រំ វៀតណាមបានក្លាយជាប្រទេសមួយដែលមានអត្រាអក្ខរកម្មខ្ពស់បំផុត។ វៀតណាមក៏ជាឧទាហរណ៍នៃវិស័យភស្តុភារ និងកំពង់ផែសមុទ្រ ពីព្រោះវិស័យភស្តុភារមានសារៈ សំខាន់ណាស់ចំពោះជោគជ័យរបស់វៀតណាមនាពេលបច្ចុប្បន្ន។ ជាពិសេស វៀតណាមកំពុងផ្តោតលើនវានុវត្តន៍និងវិទ្យាសាស្ត្របច្ចេកវិទ្យា។ នេះជាកត្តាសំខាន់សម្រាប់វៀតណាមដែលនាំមកនូវជោគជ័យនៅពេលអនាគត។

លោកស្រីអគ្គលេខាធិការ Rebeca Grynspan បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ច្រើនឆ្នាំមកនេះ វៀតណាមជានិច្ចកាលឆ្ពោះទៅការសន្យាដ៏ខ្លាំងក្លាក្នុងយន្តការសហ ប្រតិបត្តិការពហុភាគី។ ប្រការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈ ដំណើរទស្សនកិច្ចទៅបរទេសរបស់មេដឹកនាំជាន់ខ្ពស់វៀតណាម។ តាមការគ្រោងទុក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួម WEF នៅទីក្រុង Davos។ នេះជាលើកទី២ជាប់ៗគ្នាហើយដែលនាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសីទនេះ។ លោកស្រីអគ្គលេខាធិការ Rebeca Grynspan បានអះអាងថា ការចូលរួមដោយផ្ទាល់របស់មេដឹកនាំវៀតណាមក្នុង ព្រឹត្តិការណ៍នៅទីក្រុង Davos មានអត្ថន័យដ៏សែនសំខាន់ ព្រោះនៅព្រឹត្តិការណ៍នេះ មានមនុស្សជាច្រើនចង់ស្វែងយល់អំពីវៀតណាម។ លោកស្រីអគ្គលេខាធិការ Rebeca Grynspan ជឿជាក់ថា សន្និសីទ WEF នៅទីក្រុង Davos គឺជាកន្លែងដ៏ល្អដើម្បី ឧទ្ទេសនាមអំពីវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.