ព័ត៍មាន

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ចូលរួមសន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៨

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ចូលរួមសន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៨

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ តុលា នៅទីក្រុងហាណូយ សន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៨ (AMMS 8) បានប្រព្រឹត្តទៅដោយប្រធានបទ៖ “តម្រង់ទិសកីឡា រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។

ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh ថ្លែងមតិក្នុងសន្និសីទរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៨ ។ រូបថត៖ VGP/Giang Thanh

នៅក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី លោក Mai Van Chinh បានអះអាងនូវទស្សនៈខ្ជាប់ខ្ជួនរបស់វៀតណាមគឺយកមនុស្សជាមជ្ឈមណ្ឌល ជាប្រធានបទ ជាគោលដៅ ធនធាន និងជាកម្លាំងចលករនៃការអភិវឌ្ឍ។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងទៅ វៀតណាមបានរួមជាមួយបណ្តាប្រទេសអាស៊ាន កសាងយន្តការសហប្រតិបត្តិការនានា ក្នុងនោះកិច្ចសហប្រតិបត្តិការកីឡាតែងតែជាវិស័យជិតស្និទ្ធ ជាក់ស្តែង និងមានឥទ្ធិពលខ្លាំង។

“ដោយស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព វៀតណាមសង្ឃឹមថា សន្និសីទនេះមិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរពីដំណោះស្រាយជាក់លាក់ ដើម្បីអនុវត្តន៍គោលដៅអាទិភាពនៃការអភិវឌ្ឍន៍កីឡា និងសុខភាពសម្រាប់ប្រជាជន ដូចមានចែងក្នុងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ទៀតផង។ ប្រធានបទនៃសន្និសីទនេះគឺតម្រង់ទិសកីឡា រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ “ចេរភាព” មិនត្រឹមតែជាការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការអភិវឌ្ឍន៍មនុស្ស ការអភិវឌ្ឍសហគមន៍ ការអភិវឌ្ឍសង្គមឲ្យស្និទ្ធស្នាលជាមួយធម្មជាតិ ហើយជាងពេលណាៗទាំងអស់ កីឡាគឺជាមធ្យោបាយដើម្បីសម្រេចបានគោលដៅនេះ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.