ព័ត៍មាន

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា ដឹកនាំការងារជួយសង្គ្រោះទូកទេសចរណ៍ដែលក្រឡាប់លិចនៅឈូងសមុទ្រហាឡុង

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា ដឹកនាំការងារជួយសង្គ្រោះទូកទេសចរណ៍ដែលក្រឡាប់លិចនៅឈូងសមុទ្រហាឡុង

(VOVWORLD) - នាថ្ងៃទី ១៩ ខែកក្កដា ភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានថា ទូកទេសចរណ៍បានក្រឡាប់លិចនៅតំបន់កោះ ទីតុប ខេត្ត គ្វាងនិញ ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា ផ្ទាល់បានចុះ ដល់កន្លែងកើតហេតុដោយផ្ទាល់ដើម្បីដឹកនាំការងារជួយសង្គ្រោះ។

ឧបនាយករដ្ឋមន្ត្រី លោក ត្រឹន ហ៊ុង ហា តាមដានកងកម្លាំងជួយសង្គ្រោះដែលដាក់ពង្រាយផែនការជួយសង្គ្រោះទូក  (រូបថត៖ VGP/Minh Khoi)

នៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅខ្ពស់បំផុតគឺព្យាយាមស្វែងរកឱ្យបានរហ័សតាមដែលអាចធ្វើទៅបាន ក្នុងក្តីសង្ឃឹម ជួយសង្គ្រោះអ្នកនៅរស់  និងព្យាយាមស្វែងរកសាកសពជនរងគ្រោះ។ លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា នៅដីគោក ខេត្ត គ្វាង និញ ត្រូវរៀបចំកន្លែងទទួលសាច់ញាតិជនរងគ្រោះដែលមកទទួល សពសាច់ញាតិខ្លួន; អនុវត្តន៍រាល់សកម្មភាពលើកទឹកចិត្ត សួរសុខទុក្ខ និងថែទាំដល់គ្រួសារជនរងគ្រោះ។

ក្រោយបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់អាជ្ញាធររួចមក នៅវេលាម៉ោង ២ និង ០២ នាទីព្រឹកព្រលឹមថ្ងៃទី ២០ ខែកក្កដានេះ កប៉ាល់ វិញ សាញ់ លេខ ៥៨ ពាក់ស្លាកលេខ QN-៧១០៥ ត្រូវបានជួយសង្គ្រោះ និងអូសទៅកាន់ច្រាំងដើម្បីស៊ើបអង្កេតបន្ត។ រហូតមកដល់ពេលនេះ ចំនួនជនរងគ្រោះសរុបដែលត្រូវបានស្វែងរក និងជួយសង្គ្រោះគឺចំនួន ៤៧ នាក់ហើយក្នុងនោះ ១០នាក់ត្រូវបានជួយសង្គ្រោះ។ មនុស្ស ៣៧ នាក់បានស្លាប់ (ក្នុងនោះជនរងគ្រោះ៤នាក់ត្រូវកំពុងបានកំណត់អត្តសញ្ញាណ)។

មុននេះ នៅវេលាម៉ោង ៣ និង៣០នាទីរសៀលនាថ្ងៃទី ១៩ ខែកក្កដា  កប៉ាល់ វិញ សាញ់ លេខ ៥៨ ពាក់ស្លាកលេខ QN-៧១០៥ បានដឹកភ្ញៀវទេសចរណ៍មកទស្សនាខ្សែលេខ ២ (រុង សឹង សូត - កោះទីតូប) នៅលើឈូងសមុទ្រ ហាឡុង គឺត្រូវជួបព្យុះមួយរំពេច ហើយបានក្រឡាប់។ ត្រូវបានដឹងថា កប៉ាល់ វិញ សាញ់ លេខ ៥៨ ដឹកអ្នកដំណើរ ៤៨នាក់ សុទ្ធតែជាជនជាតិវៀតណាម និងសមាជិកនាវិក ៥នាក់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.