ព័ត៍មាន

ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំផែនការសម្រាប់តំបន់រមណីដ្ឋានត្រាង អាន

ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំផែនការសម្រាប់តំបន់រមណីដ្ឋានត្រាង អាន

(VOVWORLD) - នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឧបនា យករដ្ឋមន្ត្រី លោក ម៉ាយ វ៉ាន់ ជីញ និងគណៈ ប្រតិភូ បានអញ្ជើញជួបធ្វើការនិងចុះត្រួតពិនិត្យនៅខេត្ត និញ ប៊ីញ ដើម្បីពិនិត្យ និងវាយតម្លៃការអនុវត្តជាក់ស្តែងនៃគម្រោងផែនការសម្រាប់ការអភិរក្ស ជួសជុល និងការស្តារឡើងវិញនៃតំបន់រមណីដ្ឋានពិសេសជាតិ ត្រាង អាន - តាមគុក - ប៊ិច ដុង រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ឧបនាយករដ្ឋមន្ត្រីស្តាប់របាយការណ៍នៅទីតាំងប្រវត្តិសាស្ត្ររាជធានីបុរាណហ័រលឺ (រូបថត៖ VGP/Giang Thanh)

នេះត្រូវបានកំណត់ថា ជាការផ្លាស់ប្តូរក្នុងការត្រិះរិះឆ្ពោះទៅរក "គំរូបេតិក ភណ្ឌរស់" ដែលការអភិរក្សត្រូវបានភ្ជាប់ទៅនឹងការអប់រំ ទេសចរណ៍ ស្រាវ ជ្រាវ និងជីវភាពរស់នៅប្រកបដោយចីរភាព។ គោលដៅគឺធ្វើឱ្យ ត្រាង អាន ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍បេតិកភណ្ឌឈានមុខគេនៅវៀតណាម ជាគោលដៅអន្តរជាតិ និងជាកម្លាំងកំណើនបៃតងសម្រាប់ខេត្ត និញ ប៊ីញ។

លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូទៅទស្សនាវត្តបៃឌីញ (រូបថត៖ VGP/Giang Thanh)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ បានស្នើថា ការរៀបចំឯកសារត្រូវផ្តោតជាពិសេសលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងជាក់ស្តែង ដោយបញ្ជាក់ពីតម្លៃលេចធ្លោនៃបេតិកភណ្ឌ ធានាលក្ខណៈខ្ជាប់ខ្ជួន ដើម្បីការពារតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងរមណីដ្ឋានក្នុងរយៈពេលវែង។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ ជីញ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងជូនពរបុណ្យណូអែលនៅព្រះវិហារព្រះសហគមន៍ កាតូលិកនិញប៊ិញ ក្នុងសង្កាត់ហ័រលឺ និងប៊ីស្សពប៊ូយជូ ក្នុងឃុំសួនទ្រឿង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.