ព័ត៍មាន

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមពិធីបំផុសបុណ្យតេត​ដាំដើមឈើនៅទីក្រុង Uong Bi ខេត្ត Quang Ninh

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមពិធីបំផុសបុណ្យតេត​ដាំដើមឈើនៅទីក្រុង Uong Bi ខេត្ត Quang Ninh

(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៥ និងរួមជាមួយគណៈប្រតិភូបានដាំដើមស្រល់ Caribbean ចំនួន ១.១០០ដើមនៅតំបន់បឹង Yen Trung ទីក្រុង Uong Bi ខេត្ត Quang Ninh។

សំណេះសំណាលជាមួយប្រជាជនទីក្រុង Uong Bi ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដាំដើមឈើនៅដើមនិទាឃរដូវមិនត្រឹមតែជាការរំលឹកដល់លោកប្រធានហូជីមិញដែលបានផ្តួចផ្តើមចលនាបុណ្យតេតដាំដើមឈើ ក្នុងឆ្នាំ ១៩៥៩ ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងការការពារបរិស្ថាន ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងកសាងប្រទេសវៀតណាមបៃតងនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ចូលរួមបុណ្យតេតដាំដើមឈើ - រូបថត៖ Hoang Phong/baotainguyenmoitruong.vn

ខេត្ត Quang Ninh ជាមូលដ្ឋានដែលមានផ្ទៃដីព្រៃឈើស្ថិរភាព និងកើនឡើងជារៀងរាល់ឆ្នាំ គុណភាពព្រៃឈើត្រូវបានលើកកម្ពស់ជាបណ្តើរៗ តាមទិសដៅនិរន្តរភាព អត្រាគ្រប់ដណ្ដប់ព្រៃឈើនៅតែមានស្ថិរភាពក្នុងកម្រិត ៥៥%។ នៅខែកញ្ញាឆ្នាំ ២០២៤ ព្យុះទីហ្វុងយ៉ាហ្គីបានបណ្តាលឱ្យព្រៃឈើចំនួន ១២៨.០០០ហិកតាត្រូវដួលរលំ។ ដើម្បីស្តារព្រៃឈើឡើងវិញជាបណ្តើរៗបន្ទាប់ពីព្យុះទីហ្វុង ឆ្នាំនេះ ខេត្ត Quang Ninh មានបំណងដាំព្រៃឈើឡើងវិញជិត ៣២.០០០ ហិកតា។ ផែនការនេះគឺខ្ពស់ជាង ២,៤ដងបើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងប្រជាជនខេត្ត Quang Ninh ក្នុងការអភិវឌ្ឍ និងស្តារព្រៃឈើឡើងវិញបន្ទាប់ពីព្យុះទិហ្វុង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.