ព័ត៍មាន

ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា ចូលរួមពិព័រណ៍ហាឡាលអន្តរជាតិឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី

ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា ចូលរួមពិព័រណ៍ហាឡាលអន្តរជាតិឆ្នាំ ២០២៥ របស់ម៉ាឡេស៊ី

(VOVWORLD) - នាថ្ងៃទី ១៩ ខែកញ្ញា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតសហ ភាពអន្តរសភាអាស៊ានលើកទី ៤៦ និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ីរបស់ប្រធានរដ្ឋសភាលោក Tran Thanh Man និងភរិយា, ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានចូលរួមសម័យបើកសន្និសីទហាឡាល់សកល (GHAS ២០២៥)។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អញ្ជើញចូលរួមសម័យប្រជុំ GHAS ២០២៥  (រូបថត៖ VGP)

ក្នុងសម័យបើក GHAS ២០២៥ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍ ឧស្សាហកម្មហាឡាល់ជាទិសដៅថ្មី និងសំខាន់ដើម្បីជំរុញកំណើនថ្មី។ វៀតណាមជំរុញការចរចា ការចុះហត្ថលេខា និងការទទួលស្គាល់គ្នាទៅវិញទៅមកនៃវិញ្ញាបនប័ត្រហាឡាល; បង្កើនការវិនិយោគលើវិស័យហាឡាល់ ដូចជា កសិកម្ម ទេសចរណ៍ ឱសថ គ្រឿងសំអាង និងឧស្សាហកម្មឧបត្ថម្ភ; សម្របសម្រួលការផ្តល់វិញ្ញាបនបត្រ Halal ដល់ផលិតផលវៀតណាម ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; ចែករំលែកបទពិសោធន៍ ផ្តល់ផ្នែកច្បាប់ បច្ចេកទេស បណ្តុះបណ្តាល និងការគាំទ្រធនធានមនុស្សសម្រាប់វិស័យហាឡាល់។ គាំទ្រការផ្សព្វផ្សាយ និងពង្រីកផលិតផល និងសេវាកម្មវៀតណាមក្នុងទីផ្សារហាឡាល់ពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.