ព័ត៍មាន

ឧបត្ថម្ភការ​លុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះ​ទ្រុឌទ្រោមជាង ២០០.០០០ខ្នង នៅទូទាំងប្រទេស

ឧបត្ថម្ភការ​លុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះ​ទ្រុឌទ្រោមជាង ២០០.០០០ខ្នង នៅទូទាំងប្រទេស

(VOVWORLD) - យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងជនជាតិ និងសាសនាកាលពីថ្ងៃទី ២០ មេសា គិតត្រឹមថ្ងៃទី ១៨ ខែមេសា ឆ្នាំនេះ នៅទូទាំងប្រទេសបានឧបត្ថម្ភការលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមចំនួន ២០១.៦៥១ ខ្នង ក្នុងនោះផ្ទះចំនួន ១០៥.៩៦៨ ខ្នងត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ផ្ទះថ្មីចំនួន ៩៥.៦៨៣ ខ្នង។

ដូចនេះហើយ ចំនួនផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមរបស់គ្រួសារក្រីក្រ និងគ្រួសារលើបន្ទាត់ភាពក្រីក្រ ដែលនៅសេសសល់ក្រោមកម្មវិធីគឺចំនួន ៣៤.៧០០ខ្នង។

ផ្ទះធំទូលាយមួយត្រូវបានសាងសង់ឡើងដើម្បីជំនួសផ្ទះបណ្តោះអាសន្នដែលទ្រុឌទ្រោមនៅខេត្ត Yen Bai ។ រូបថត៖ VNA

វឌ្ឍនភាពនៃការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមកំពុងត្រូវបានពន្លឿននៅតាមមូលដ្ឋានមួយចំនួន ជាពិសេសទីក្រុងហូជីមិញ។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) រណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ និងអង្គភាពពាក់ពន្ធ បានសម្របសម្រួលបញ្ចប់ការឧបត្ថម្ភថវិកាសម្រាប់ជួសជុលផ្ទះចំនួន ៣២៣/៣២៣ខ្នង របស់គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ភាពក្រីក្រ គ្រួសារមានស្ថានភាពលំបាក់ ដែលមានលំនៅដ្ឋានទ្រុឌទ្រោម ដោយមានថវិកាចំនួន ២៥,៣ ពាន់លានដុង (ប្រហែល ១ លានដុល្លារអាមេរិក)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.