ព័ត៍មាន

ឧត្តមសេនីយឥណ្ឌាកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ

ឧត្តមសេនីយឥណ្ឌាកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសជាតិ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥-៣០ មេសា ២០២៥) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុង New Delhi នាយឧត្តមសេនីយ៍ P.K Chakravorty ដែលធ្លាប់កាន់ដំណែងជាអនុព័ន្ធយោធាឥណ្ឌាប្រចាំនៅវៀតណាមដំណាក់កាល ១៩៩៦-១៩៩៩ បានអះអាងថា ថ្ងៃ ៣០ ខែមេសាឆ្នាំ ១៩៧៥ មិនត្រឹមតែជាទិវាប្រវត្តិសាស្ត្រសម្រាប់តែវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសទាំងអស់ដែលប្រាថ្នាចង់បានសេរីភាព និងឯកភាពស្ថិរភាព។

អតីតអនុព័ន្ធយោធាឥណ្ឌាប្រចាំនៅវៀតណាម ឧត្តមសេនីយ៍ P.K Chakravorty (រូបថត៖ TTXVN)

ដោយសម្តែងការកោតសរសើរចំពោះការរីក ចម្រើនគួរឱ្យកត់ សម្គាល់របស់វៀតណាមក្រោយរយៈពេល ៥០ ឆ្នាំ លោក P.K Chakravorty បានមានប្រសាសន៍ថា សមាគ្គីភាពជាតិគឺជាកត្តាមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាមនាពេលបច្ចុប្បន្ន ជួយប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងយុគសម័យថ្មី វៀតណាមបន្តរក្សានូវសិល្បៈការទូតដ៏ប៉ិនប្រសប់ សាមគ្គីជនជាតិទាំងមូល គួបផ្សំនឹងសមត្ថភាពបត់បែន និងទទួលយកការផ្លាស់ប្តូរដើម្បីធ្វើទំនើបកម្មប្រទេសជាតិ។ វៀតណាមកំពុងលើកកម្ពស់ឥតឈប់ឈរនូវសមត្ថភាពស្វ័យប្រវត្តិកម្មរបស់ខ្លួន អនុវត្តបញ្ញាសិប្បនិមិត្ត និងអភិវឌ្ឍអ៊ីនធឺណែត និងលំហអាកាស។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបើកឱកាសថ្មីៗ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.