ព័ត៍មាន

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឱ្យស៊ីរីស៊ើបអង្កេតពី​អំពើហឹង្សានៅទីក្រុង​ Sweida

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឱ្យស៊ីរីស៊ើបអង្កេតពី​អំពើហឹង្សានៅទីក្រុង​ Sweida

(VOVWORLD) - ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk កាលពីថ្ងៃទី ១៨ កក្កដា បានអំពាវនាវដល់រដ្ឋអំណាចបណ្តោះអាសន្នរបស់ស៊ីរី ឱ្យស៊ើបអង្កេតជាបន្ទាន់លើអំពើហិង្សានៅក្នុងទីក្រុង Sweida ភាគខាងត្បូងប្រទេសនេះ។

ការអំពាវនាវនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកងទ័ពស៊ីរីបានដកខ្លួនចេញពីទីក្រុង Sweida ដែលជាតំបន់ប្រមូលផ្តុំជនជាតិភាគតិច Druze បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃ ដែលត្រូវបានចាត់ទុកថា បណ្តាលឲ្យមនុស្សជិត ៦០០ នាក់បានស្លាប់។

នៅថ្ងៃដដែលនោះ អ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ទីក្រុង Sweida ។ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា  កញ្ចប់ជំនួយដែលមានតម្លៃពីរលាន shekel (ជិត ៦០ម៉ឺនUSD) រួមមានកញ្ចប់ស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រ។ ក្រសួងនេះបានឲ្យដឹងថា អ៊ីស្រាអែលក៏បានបញ្ជូនជំនួយមនុស្សធម៌ទៅឲ្យជនជាតិ Druze កាលពីខែមីនាផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.