ព័ត៍មាន

វេទិការរដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើលត្រូវបាន​រៀបចំឡើងជា​លើក​ដំបូង​

វេទិការរដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើលត្រូវបាន​រៀបចំឡើងជា​លើក​ដំបូង​

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែសីហានេះ នៅវិមានរដ្ឋសភា (ហាណូយ) វេទិការរដ្ឋសភាលើកទី១ ស្តីពីសកម្មភាពឃ្លាំមើលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោមប្រធានបទ “ការឃ្លាំមើលរបស់រដ្ឋសភា ដើម្បីកសាងការអភិវឌ្ឍ”។ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ថ្លែងសុន្ទរកថាបើកវេទិការដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើល។ រូបថត៖ Le Tuyet/VOV

វេទិកាបានផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅ និងទស្សនៈថ្មី ស្របតាមសេចក្តីសម្រេចចិត្តមជ្ឈិមស្តីពីការផ្លាស់ប្តូរថ្មីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា; កំណត់កត្តាស្នូលនៃសកម្មភាពឃ្លាំមើលសម្រាប់អាណត្តិក្រោយ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់បក្ស ជាពិសេសសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រ។

 
គណប្រតិភូចូលរួមវេទិកា។ រូបថត៖  Le Tuyet/VOV

វេទិកានេះក៏នឹងវាយតំលៃយ៉ាងទូលំទូលាយនូវសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានាពេលកន្លងទៅ ជាពិសេសការកែលម្អ ការច្នៃប្រឌិត បញ្ហាដែលត្រូវបានដាក់ចេញក្នុងការអនុវត្តសកម្មភាពឃ្លាំមើល អនុសាសន៍ និងដំណោះស្រាយលើកកំពស់ប្រសិទ្ធភាព និងសុពលភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា រួមចំណែកជាមួយរដ្ឋាភិបាលក្នុងបរិបទដែលវៀតណាមទើបបានរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំ រៀបចំអង្គភាពរដ្ឋបាល និងអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.