ព័ត៍មាន

វេទិការវៀតណាម-អូស្ត្រាលីឆ្នាំ២០២៥៖ “កសាងប្រព័ន្ធការងាររដ្ឋការឆ្នើមក្នុងយុគ សម័យអភិវឌ្ឍន៍ថ្មី”

វេទិការវៀតណាម-អូស្ត្រាលីឆ្នាំ២០២៥៖ “កសាងប្រព័ន្ធការងាររដ្ឋការឆ្នើមក្នុងយុគ សម័យអភិវឌ្ឍន៍ថ្មី”

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម នាព្រឹកថ្ងៃទី១១ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមីបាន អញ្ជើញចូលរួមវេទិកាវៀតណាម-អូស្ត្រាលីជាប្រចាំលើកទី៣ ក្រោមប្រធានបទ “កសាងប្រព័ន្ធការងាររដ្ឋការឆ្នើមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី”។

ប្រតិភូចូលរួមវេទិកាវៀតណាម-អូស្ត្រាលីជាប្រចាំលើកទី៣។ (រូបថត៖ VOV)
ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូជាង ៥០០ នាក់ ដែលជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត និងអង្គការអន្តរជាតិ អ្នកតាក់តែងគោលនយោបាយ អ្នកប្រាជ្ញ និងអ្នកជំនាញការជាន់ខ្ពស់នៃប្រទេសទាំងពីរ។ អញ្ជើញថ្លែងសុន្ទរកថាបើកវេទិកា លោក Nguyen Xuan Thang នាយកបណ្ឌិត សភានយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា វេទិការវៀតណាម-អូស្ត្រាលីបាន បង្ហាញនូវចក្ខុវិស័យរួម និងការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ និងរដ្ឋាភិបាលទាំងពីរ ក្នុងការកសាងប្រព័ន្ធការងាររដ្ឋការឆ្នើម ស្អាតស្អំ ទំនើប ច្នៃប្រឌិត និងសមាហរណ កម្មអន្តរជាតិ បម្រើឲ្យកាន់តែល្អចំពោះបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ និងសុភមង្គល របស់ប្រជាជន។
ដោយយល់ស្របនឹងមតិយោបល់ទាំងនេះ អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn បានបញ្ជាក់ថា វៀតណាមកំពុងឈានចូលយុគសម័យថ្មី ជាមួយនឹងការប្តេជ្ញាចិត្តក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ សេដ្ឋកិច្ចត្រូវតែមានភាពស្វាហាប់ ហើយវិស័យ ឯកជនត្រូវតែរីកចម្រើន ទន្ទឹមនឹងនោះ ទាមទារឱ្យមានស្ថាប័នការងាររដ្ឋការទំនើប រឹងមាំ និងមានលទ្ធភាពឆ្លើយតប។ យោងតាមអគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn នេះពិតជា គោលដៅនៃកម្មវិធីកំណែទម្រង់វិស័យសាធារណៈថ្មី របស់វៀតណាម ដែលជាកម្មវិធី ប្រកបដោយមហិច្ឆតាបំផុតចាប់តាំងពី បុព្វហេតុផ្លាស់ប្ដូរថ្មី ក្នុងឆ្នាំ ១៩៨៦ ហើយក៏ជា ប្រធានបទសំខាន់នៃវេទិកាឆ្នាំនេះផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.