ព័ត៍មាន

វ៉េណេស៊ុយអេឡាវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

វ៉េណេស៊ុយអេឡាវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

(VOVWORLD) - អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា ទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល និងអប់រំ Gabriela Jiménez Ramírez បានទទួលជួបជាមួយសាស្ត្រាចារ្យ បណ្ឌិត Phan Tien Dung ប្រធានគណៈកម្មការគ្រប់គ្រងវិទ្យាសាស្ត្រ បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវេណេស៊ុយអេឡា។

ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

ថ្លែងក្នុងកិច្ចប្រជុំនេះ សាស្ត្រាចារ្យ បណ្ឌិត Phan Tien Dung បានអះអាងថា ក្នុងដំណើរបដិវត្តន៍វៀតណាម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាតែងតែរួមដំណើរជាមួយប្រទេសជាតិនិងប្រជាជន។ ក្នុងបរិបទបច្ចុប្បន្ន រួមជាមួយនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វៀតណាមបាននិងកំពុងវិនិយោគយ៉ាង សមស្របក្នុងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា ទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល និងអប់រំ Gabriela Jiménez Ramírez បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរពិចារណាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.