ព័ត៍មាន

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសវៀតណាមដ៏រុងរឿង

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសវៀតណាមដ៏រុងរឿង

(VOVWORLD) - វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មិនត្រឹមតែជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសវៀតណាមដ៏រុងរឿង; ជាឧបករណ៍យុទ្ធសាស្ត្រដើម្បីលើកកម្ពស់ផលិតភាពការងារ ការពារបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនទៀតផង។

នេះជាសេចក្តីបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung ក្នុងព្រឹត្តិការណ៍ “ទិវាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ១៨ ឧសភា” ឆ្នាំ ២០២៥។ ប្រធានបទនៃទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមឆ្នាំនេះគឺ៖ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល៖ របកគំហើញដើម្បីនាំប្រទេសជាតិ ឈានចូលយុគសម័យសម្បូររុងរឿង”។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើរតួនាទីជា “របក់គំហើញជួរមុខ” ជា “កម្លាំងចលករសំខាន់” ដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច បង្កើតគំរូកំណើនថ្មី និងប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។  នាពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា៖
ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung។ រូបថត៖ nhandan.vn

“បន្តបំពេញស្ថាប័ន ដើម្បីបង្កើតច្រករបៀងផ្លូវច្បាប់បើកចំហ និងតម្លាភាព ដើម្បីធ្វើឱ្យស្ថាប័នក្លាយជាស្ពានតភ្ជាប់យ៉ាងពិតប្រាកដ រីកសាយភាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅក្នុងគ្រប់ទិដ្ឋភាពនៃជីវភាពសេដ្ឋកិច្ចសង្គម។ បន្តអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិឱ្យបានទូលំទូលាយ ដើម្បីធ្វើឱ្យមនុស្សនិងសហគ្រាស ក្លាយជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។ ជំរុញការទូតផ្នែកវិទ្យាសាស្ត្រ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នាពេលខាងមុខ ការទូតវិទ្យាសាស្ត្រត្រូវតែជាសញ្ញានៃប្រទេសមួយដែលចេះស្ដាប់ដោយវិចារណញ្ញាណ និងការសន្ទនាដោយចំណេះដឹង នាំវិទ្យាសាស្ត្រវៀតណាមឆ្ពោះទៅពិភពលោក និងជាស្ពានតភ្ជាប់ដែលនាំមកនូវតម្លៃដ៏ល្អប្រសើររបស់ពិភពលោកមកកាន់វៀតណាម”។

នៅក្នុងព្រឹត្តិការណ៍នេះ គណៈកម្មការរៀបចំបានលើកតម្កើងផលិតផល និងគម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្នើមៗមួយចំនួនក្នុងឆ្នាំ ២០២៤៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.