ព័ត៍មាន

វិទ្យុសម្លេងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យុ Orpheus (រុស្ស៊ី)

វិទ្យុសម្លេងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យុ Orpheus (រុស្ស៊ី)

(VOVWORLD) - នារសៀលថ្ងៃទី ១០ ឧសភា នៅវិមានក្រឹមឡាំង ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ក្រោមវត្តមានសាក្សី របស់អគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អគ្គនាយកនៃវិទ្យុសម្លេងវៀតណាម លោក Do Tien Sy និងលោកស្រី Irina Geresimova អគ្គនាយិកា នាយិកាសិល្បៈនៃទីភ្នាក់ងារថវិការដ្ឋនៃសហព័ន្ធរុស្ស៊ី អំពីការរៀបចំ ផលិតកម្ម តន្ត្រី និងផ្សព្វផ្សាយវប្បធម៌រុស្ស៊ី។ (ត្រូវបានគេស្គាល់ផងដែរថាជាវិទ្យុ Orpheus) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងភាគីទាំងពីរ។

ពិធីចុះហត្ថលេខានេះដោយមានអគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន

កិច្ចព្រមព្រៀងសហប្រតិបត្តិការមានគោលបំណងបង្កើនការតភ្ជាប់វប្បធម៌តាមរយៈតន្ត្រី ដោយផ្តោតសំខាន់លើការឧទ្ទេសនាមវប្បធម៌តន្ត្រីរុស្ស៊ីដល់ទស្សនិកជនវៀតណាម។ កិច្ចសហប្រតិបត្តិការនេះរួមមានការផ្សាយកម្មវិធីតន្ត្រីបុរាណ ប្រជាប្រិយ និងសហសម័យដែលផលិតដោយ Orpheus និងការផ្សព្វផ្សាយស្នាដៃតំណាងនៃតន្ត្រីបុរាណពិភពលោកនៅលើបណ្តាញវិទ្យុ និងវេទិកាឌីជីថលនៃវិទ្យុសម្លេងវៀតណាម។

ភាគីទាំងពីរក៏បានឯកភាពលើយន្តការសម្រាប់ការចែករំលែកទិន្នន័យរក្សាកម្មសិទ្ធិ និងខ្លឹមសារតាមរយៈប្រព័ន្ធឌីជីថល ដោយធានាបាននូវការអនុលោមតាមច្បាប់ពេញលេញ និងសិទ្ធិកម្មសិទ្ធិបញ្ញា។

អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy និងលោកស្រី Irina Geresimova

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យុ Orpheus (រុស្ស៊ី) និងបន្ទាប់មកជាមួយវិទ្យុជាតិបេឡារុស្សក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់នេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ ក្នុងយុទ្ធសាស្ត្ររបស់វិទ្យុសម្លេងវៀតណាម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូក្នុងតំបន់មិត្តភាពប្រពៃណីដូចជាសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបខាងកើត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.