ព័ត៍មាន

Vietnam Airlines ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce

Vietnam Airlines ស្ថិត​ក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុត​ទាំង​១០ ក្នុងឆ្នាំ ២០២៣​ របស់ Bounce

(VOVWORLD) - ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ត្រូវបានបញ្ចូលក្នុងបញ្ជីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិល្អបំផុតទាំង ១០ក្នុងឆ្នាំ ២០២៣ យោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន Bounce ដែលជាក្រុមហ៊ុនសេវាកម្មឥវ៉ាន់ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកនិងប្រតិបត្តិការនៅក្នុងទីក្រុងជាង ១.០០០ជុំវិញពិភពលោក។

យន្តហោះរបស់ Vietnam Airlines បានចុះចតនៅព្រលានយន្តហោះ Tan Son Nhat។ រូបថត៖ Ngoc Ha/VNA

ចំណាត់ថ្នាក់នេះត្រូវបានធ្វើឡើងដោយផ្អែកលើការវិភាគរបស់អ្នកជំនាញBounce ដែលធ្វើការប្រៀបធៀបនិងដាក់ពិន្ទុក្រុមហ៊ុនអាកាសចរណ៍ពិភពលោកចំនួន ៦០ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ ចំនួនជើងហោះហើរទាន់ពេលវេលា ចំនួននៃការពន្យារពេលជើងហោះហើរ/ការលុបចោល គុណភាពនៃសេវាកម្មនៅលើយន្តហោះ កៅអី ។ល។

ឈរចំណាត់ថ្នាក់កំពូលនៅឆ្នាំនេះគឺក្រុមហ៊ុន Japan Airlines (ជប៉ុន) បន្ទាប់មកគឺ Singapore Airlines (សិង្ហបុរី) Qatar Airlines (កាតា)។ Vietnam Airlines បានជាប់ចំណាត់ថ្នាក់ទី ១០ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Emirates (អេមីរ៉ាត់អារ៉ាប់រួម)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.