ព័ត៍មាន

វៀតណាម-ចិន៖ ជំរុញកិច្ចសហប្រតិបត្តិការសភាឱ្យក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី

វៀតណាម-ចិន៖ ជំរុញកិច្ចសហប្រតិបត្តិការសភាឱ្យក្លាយជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងប្រធានសភាតំណាង ប្រជាជនទូទាំងប្រទេសចិន លោក Zhao Leji។ (រូបថត៖ VOV)
នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសភា ដើម្បីក្លាយជាសសរស្តម្ភដ៏សំខាន់ នៃទំនាក់ទំនងទ្វេភាគី; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃរដ្ឋសភា គណៈ ប្រតិភូសមាជិករដ្ឋសភា និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនមូលដ្ឋាននៃប្រទេស ទាំងពីរ; គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាតំបន់និងពិភពលោក។ ប្រធានរដ្ឋ សភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយចិន។
ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន ជួបពិភាក្សាជាមួយប្រធានសភាតំណាងប្រជាជនចិនលោក Zhao Leji។ (រូបថត៖ Le Tuyet/VOV)
តាងនាមបក្ស រដ្ឋ និងប្រជាជនចិន ប្រធានសភាតំណាងប្រជាជនចិន លោក Zhao Leji បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចរួមជាមួយវៀតណាម អនុវត្តន៍យ៉ាង ជាក់ស្ដែងនូវការយល់ដឹងរួមរវាងអគ្គលេខាបក្សទាំងពីរ ដោយនាំទំនាក់ទំនងរវាងបក្ស ទាំងបីរ និងប្រទេសទាំងពីរអភិវឌ្ឍន៍ក្នុងទិសដៅ “៦ ជាង”។ តាមនោះ ចិនត្រៀមខ្លួនជា ស្រេចបង្កើនការជឿទុកចិត្តខាងនយោបាយ រក្សាការផ្លាស់ប្តូរជាន់ខ្ពស់; លើកកំពស់ គុណភាព ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែង ក្នុងនោះមានការតភ្ជាប់ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយគំនិតផ្ដួចផ្ដើម ច្រករបៀងពីរ ខ្សែក្រវាត់មួយ កិច្ច សហប្រតិបត្តិការក្នុងការកសាងផ្លូវរថភ្លើងខ្នាតស្តង់ដារចំនួន ៣ ដើម្បីតភ្ជាប់ប្រទេស ទាំងពីរ; ពង្រឹងមូលដ្ឋានសង្គមដោយការអនុវត្តសកម្មភាពផ្លាស់ប្តូររវាងប្រជាជន និង មូលដ្ឋាននៃប្រទេសទាំងពីរ; បង្កើនការសម្របសម្រួលនៅយន្តការអន្តរសភាពហុភាគី។
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីបញ្ហាដែនសមុទ្រ ដោយឯក ភាពអនុវត្តន៍ការយល់ដឹងរួមជាន់ខ្ពស់ និងសម្របសម្រួលដោះស្រាយបញ្ហាដែន សមុទ្រឱ្យបានសមហេតុផល ក៏ដូចជារក្សាបរិយាកាសសន្តិភាព និងស្ថិរភាពផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.