ព័ត៍មាន

វៀតណាម-ហ្ស៊កដានីឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ

វៀតណាម-ហ្ស៊កដានីឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ

(VOVWORLD) - វៀតណាមនិងហ្ស៊កដានី មានភាពស្រដៀងគ្នាជាច្រើន និងមានសក្តានុពល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលស្វាគមន៍ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein។ (រូបថត៖ VOV)
នេះគឺជាសារដែលត្រូវបានបញ្ជាក់នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein ដែលប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein បានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការដោយផ្អែក លើមូលដ្ឋាននៃការពង្រីកសក្តានុពល ប្រៀបខ្លាំង និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស នីមួយៗ រួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅ មកផងដែរ។
រូបថត៖ VOV
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមត្រៀម ខ្លួនរួចជាស្រេចបង្កើតលក្ខខណ្ឌសម្រាប់សាជីវកម្មធំៗរបស់ហ្ស៊កដានី មកវិនិយោគ នៅវៀតណាម ព្រមទាំង បានស្នើឱ្យសហគ្រាសនៃប្រទេសទាំងពីរសិក្សាពីលទ្ធភាពនៃ កិច្ចសហប្រតិបត្តិការ និងការវិនិយោគរួមគ្នា ជាពិសេសនៅក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ ផលិតកម្ម ការកែច្នៃក សិផល ព្រមទាំងជំរុញការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein ក៏បានពិភាក្សាអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះ បណ្តាល ការជួបប្រាស្រ័យរវាងប្រជាជន ទេសចរណ៍ សុខាភិបាល និងការសុក្រិត ក្របខ័ណ្ឌច្បាប់។ ព្រះមហាក្សត្រហ្ស៊កដានីបានមានប្រសាសន៍ថា ព្រះអង្គនឹងដឹកនាំ ស្ថាប័នពាក់ព័ន្ធឱ្យធ្វើការស្រាវជ្រាវ ហើយនឹងផ្តល់អាហារូបករណ៍ក្នុងពេលឆាប់ៗនេះ ដល់និស្សិតវៀតណាមឱ្យទៅសិក្សាភាសាអារ៉ាប់ តាមការស្នើរបស់លោកនាយក រដ្ឋមន្ត្រីហ្វាម មិញជីញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.