ព័ត៍មាន

វៀតណាម-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

វៀតណាម-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

(VOVWORLD) - កាលពីរសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោក Irineo C. Espino អនុរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានធ្វើជាសហប្រធាននៃកិច្ចសន្ទនា គោលនយោបាយការពារជាតិវៀតណាម-ហ្វីលីពីនលើកទី ៧។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Irineo C. Espino ទស្សនាការតាំងពិព័រណ៍រូបថតស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ហ្វីលីពីន។ (រូបថត៖ Tuan Huy/qdnd.vn)
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក តំបន់ និងបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយហ្វីលីពីន និងប្រទេសដទៃ ទៀត ខិតខំដោះស្រាយបញ្ហា និងការខ្វែងគំនិតគ្នានៅក្នុងតំបន់ ស្របតាមច្បាប់អន្តរ ជាតិ គោលការណ៍របស់អាស៊ាន និងការសម្របសម្រួលផលប្រយោជន៍ស្របច្បាប់ របស់ភាគីពាក់ព័ន្ធទាំងអស់។
ទិដ្ឋភាពនៃកិច្ចសន្ទនា។ (រូបថត៖ qdnd.vn)
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបាន សង្កត់ធ្ងន់ថា វៀតណាម និងហ្វីលីពីន គឺជាប្រទេសពីរដែលមានផលប្រយោជន៍ជា យុទ្ធសាស្ត្រក្នុងការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ នៅសមុទ្រខាងកើត ហើយមានបំណងចង់បន្តសម្របសម្រួលជំរុញជំហររបស់អាស៊ាន ក្នុងការដោះស្រាយការខ្វែងគំនិតទាំងអស់នៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវសេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងពេលឆាប់ៗនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.