ព័ត៍មាន

វៀតណាម​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ ក្នុង​ការ​ប្រឡង​​អូឡាំពិក​គណិតវិទ្យា​អន្តរជាតិ (IMO) ដោយ​​សិស្ស ៦/៦​នាក់​ ឈ្នះ​មេដាយ

វៀតណាម​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ ក្នុង​ការ​ប្រឡង​​អូឡាំពិក​គណិតវិទ្យា​អន្តរជាតិ (IMO) ដោយ​​សិស្ស ៦/៦​នាក់​ ឈ្នះ​មេដាយ

(VOVWORLD) - សិស្សទាំង៦នាក់របស់ក្រុមជម្រើសជាតិវៀតណាមបានឈ្នះមេដាយក្នុងការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ(IMO) លើកទី៦៦ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Sunshine Coast រដ្ឋ Queensland ប្រទេសអូស្ត្រាលី។

ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានប្រកាសនៅថ្ងៃទី ១៩ ខែកក្កដាថា ៖ ដោយទទួលបានមេដាយមាស ២គ្រឿង មេដាយប្រាក់ ៣គ្រឿង មេដាយសំរឹទ្ធ ១គ្រឿង និងមានពិន្ទុសរុប ១៨៨ ក្រុមវៀតណាមជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ១១៣ ដែលចូលរួមក្នុងការប្រឡងឆ្នាំនេះ តាមពីក្រោយក្រុមជម្រើសជាតិចិន (ចំណាត់ថ្នាក់លេខ ១) អាមេរិក (លេខ ២) គូរ៉េខាងត្បូង(លេខ ៣) ប៉ូឡូញ និងជប៉ុន (លេខ ៤)  អ៊ីស្រាអែល (លេខ៦) , ឥណ្ឌា (លេខ៧) និងសិង្ហបុរី (លេខ៨)។

សិស្ស ៦ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាមដែលចូលរួមក្នុងការប្រឡងអូឡាំពិកអន្តរជាតិលើកទី៦៦ (IMO) ឆ្នាំ ២០២៥។ រូបថត៖ MOET

សិស្សទាំងពីរនាក់ដែលឈ្នះមេដាយមាសគឺ Vo Trong Khai ថ្នាក់ទី ១២ សាលាវិទ្យាល័យជំនាញ Phan Boi Chau ខេត្ត Nghe An និង Tran Minh Hoang ថ្នាក់ទី ១២ សាលាវិទ្យាល័យជំនាញ Ha Tinh ខេត្ត Ha Tinh ។

បើប្រៀបធៀបនឹងលទ្ធផលឆ្នាំមុន (មេដាយប្រាក់២គ្រឿង មេដាយសំរឹទ្ធ៣គ្រឿង និងប័ណ្ណសរសើរ ១ ដោយជាប់ចំណាត់ថ្នាក់លេខ៣៣/១០៨) សមិទ្ធិផលរបស់ក្រុមវៀតណាមក្នុងឆ្នាំនេះ មានភាពប្រសើរជាងយ៉ាងខ្លាំង។

ការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៦៦ បានប្រព្រឹត្តទៅពីថ្ងៃទី១០-២០ ខែកក្កដា ដោយមានបេក្ខជនចំនួន ៦៣៩នាក់ចូលរួមប្រកួតប្រជែង។ ពិធីបិទនិងប្រគល់រង្វាន់នៃការប្រឡង បានធ្វើឡើងនៅរសៀលថ្ងៃទី ១៩ កក្កដា (ម៉ោងក្នុងស្រុក) នៅប្រទេសអូស្ត្រាលី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.