ព័ត៍មាន

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលអដ្ឋិធាតុយុទ្ធជនពលី

(VOVWORLD) - នារសៀល ថ្ងៃទី ៦ តុលា នៅសាលាខេត្តកោះកុង (ព្រះរាជាណាចក្រកម្ពុជា) ក្រុមការងារខេត្តអានយ៉ាង និងក្រុមការងារខេត្តកោះកុង បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីកម្មក្នុងបណ្តាសម័យសង្គ្រាមនៅកម្ពុជា លើខេត្តកោះកុង នាដំណាក់កាលរដូវប្រារាំង ២០២៥-២០២៦។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានក្រុមការងារខេត្ត An Giang លោក Le Trung Ho បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២.០០០ រហូតមកដល់ពេលនេះ  ក្រុមការងារចំនួន ២ ដំណើរការស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត An Giang បានស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤.២៨៦ នៅតាមខេត្តចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក នៅក្នុងខេត្តកោះកុង  ក្រុមការងារ K៩២ បានប្រមូលអដ្ឋិធាតុចំនួន ១៦០ ដែលក្នុងនោះ អដ្ឋិធាតុយុទ្ធជនចំនួន ២ ត្រូវបានរកឃើញនៅរដូវប្រាំង ឆ្នាំ ២០២៤-២០២៥។  ពិធីចុះហត្ថលេខាបន្តបញ្ជាក់ពីចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា ហើយទន្ទឹមនឹងនោះក៏បង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជន យុទ្ធជនពលីដែលបានពលីកម្មដើម្បីសន្តិភាព ឯករាជ្យភាព និងចំណង់មិត្តភាពរវាងប្រជាជាតិទាំងពីរ។

លោក Le Trung Ho (ឆ្វេង) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការជំនាញខេត្ត An Giang និងលោក Hak Leng អភិបាលរងខេត្ត ប្រធានគណៈកម្មាធិការជំនាញខេត្តកោះកុង ធ្វើពិធីចុះហត្ថលេខា (រូបថត៖ TTXVN)

ក្នុងឱកាសនេះ ក្រុមការងារខេត្ត An Giang បានប្រគល់ថវិកាឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ដល់ក្រុមការងារខេត្តកោះកុង ដើម្បីសម្របសម្រួលស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី ព្រមទាំងបានប្រគល់អំណោយជូនអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមការងារខេត្តនិងក្រុមការងារលេខ K៩២ នៃបញ្ជាការដ្ឋានយោធាខេត្ត An Giang ក្នុងការបំពេញភារកិច្ចកន្លងមកប្រកបដោយជោគជ័យ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.